ច្បាស់ជាសប្បាយភ្នែកហើយអុំទូកឆ្នាំនេះ ! បងប្អូនដឹងទេ តើមានប្រទីបប៉ុន្មានចូលរួម?

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 6:47 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

សាកស្រមៃទៅមើល ក្នុងរាត្រីបណ្តែតប្រទីបនៅទន្លេសាបមុខព្រះបរមរាជវាំង នៅពេលឃើញប្រទីបរំលេចដោយការតុបតែងលម្អដោយភ្លើងពេញលើផ្ទៃគង្គារ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អបអំបុក ឆ្នាំ ២០២៣ នេះ តើសប្បាយភ្នែកយ៉ាងណា ។ តាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឲ្យដឹងថា ប្រទីបចំនួន ៣០ នឹងបណ្តែតលើផ្ទៃគង្គារនៃទន្លេសាបមុខព្រះបរមរាជវាំង រយៈពេល ៣ថ្ងៃ ។

ប្រទីបទាំងទាំងនោះមានដូចជា ៖ ១-ប្រទីបព្រះបរមរាជវាំង ២-ប្រទីបព្រឹទ្ធសភា ៣-ប្រទីបរដ្ឋសភា ៤-ប្រទីបរាជរដ្ឋាភិបាល ៥-ប្រទីបក្រសួងយុត្តិធម៌ ៦-ប្រទីបក្រសួងការពារជាតិ ៧-ប្រទីបក្រសួងមហាផ្ទៃ ៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៩-ប្រទីបក្រសួងធម្មការ និងសាសនា ១០-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១១-ប្រទីបក្រសួងអប់រំ យុវជន និងកីឡា ១២-ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១៤-ប្រទីបក្រសួងពាណិជ្ជកម្ម ១៥-ប្រទីបក្រសួងទេសចរណ៍ ១៦-ប្រទីបក្រសួងរ៉ែ និងថាមពល ១៧-ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១៨-ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេស ១៩-ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ ២០-ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២១-ប្រទីបក្រសួងបរិស្ថាន ២២-ប្រទីបក្រសួងធនធានទឹក និងឧតុនិយម ២៣-ប្រទីបក្រសួងប្រៃសណីយ៍ និងទូរគមនាគម ២៤-ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន ២៥-ប្រទីបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជ ២៦-ប្រទីបក្រសួងមុខងារសាធារណៈ ២៧-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ ២៨-ប្រទីប សសយក ២៩-ប្រទីបក្រុមហ៊ុនវឌ្ឍនៈ ៣០-ប្រទីបក្រុមហ៊ុនកូកាកូឡា ។ ប្រទីបក្រសួង-ស្ថាប័ន ចំនួន ២៨ប្រទីប និងប្រទីបវិស័យឯកជន មានចំនួន ២ប្រទីប សរុបទាំងអស់ ចំនួន ៣០ ប្រទីប ។

ក្នុងរាត្រីនោះផងដែរ ក៏មានបាញ់កាំជ្រួច ៣ យប់ គឺយប់ថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម