8 នាទី ជាមួយនារីទេសចរណ៍ទួរគីនៅលើទឹកដីខេត្តសៀមរាប

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 11:32 នាទី ព្រឹក

 

អត្ថបទ សូរ្យសែង៖

ថ្ងៃបុណ្យអំទូកលើកទីមួយ ខ្ញុំនិងក្រុមការងារ បានមកអង្កេតសកម្មភាពទេសចរណ៏ បុណ្យអំទូកនៅតំបន់ប្រសាទបាភួន( Prasat Baphoun ) ។

អ្នកសារព័ត៌មានគេហទំព័រ មតិអ្នក លោក ភូន ភូម៉ារ៉ា បានជួបសំណេះសំណាល ជាមួយ កញ្ញា អេម៉ីន (Emine) និង ដារីយ៉ា ( Daria) អ្នកទាំងពីរ មានវ័យប្រហែលជាងម្ភៃឆ្នាំ ។ យើងជួបគាត់នៅប្រាសាទបាភួន ដែលជាប្រាសាទមួយស្ថិតនៅប៉ែកខាងលិចប្រាសាទបាយ័ន ។ អេម៉ីន ជាបុគ្គលិកបំរើការងារនៅក្រុមហ៊ុនផលិតផ្លែឈើកំប៉ុងនាំចេញទៅក្រៅប្រទេស និង Daria ជាគ្រូបង្រៀនផ្នែកបុរាណវិទ្យានៅវិទ្យាល័យ ដូច្នេះហើយទើបគាត់ចូលចិត្តមកកម្ពុជា ដែលជាមហាអំណាចវប្បធម៌ដ៏អច្ឆរិយៈ ។ ពួកគាត់មកពីក្រុង អង់ការ៉ា ( Ankara ) ប្រទេសទួគី ( Tourkey)។

Emine និង Daria ភ្ញៀវទេសចរណ៍មកពីទួរគី មកទស្សនាប្រាសាទបាភួន ទឹកដីខេត្តសៀមរាប

ក្នុងពិធីបុណ្យអុំទូកខ្មែរ

តាមការរៀបរាប់របស់គាត់ គាត់នឹងចំណាយពេលប្រហែល 5 ថ្ងៃនៅខេត្តសៀបរាប និង បន្តដំណើរកម្សាន្ត 3 ថ្ងៃ ទៅទីក្រុងភ្នំពេញ ។ អ្វីដែលធ្វើឲ្យអ្នកសារព័ត៌មានយើងរំភើប គឺពាក្យពេចន៍គាត់វាចារចេញមកយ៉ាងសុភាព និងច្បាស់ៗ ។ គាត់ចាប់អារម្មណ៍ និងសរសើរប្រជាជនខ្មែរ ទាំងការយកចិត្តទុកដាក់ សេវារបស់សណ្ឋាគារ ចាប់តាំងពីពេលមកដល់ ។ គាត់ថាប្រជាជនកម្ពុជា រួសរាយរ៉ាក់ទាក់ និងអាចនិយាយភាសាអង្លេសបានល្អជាងប្រទេសជិតខាង ។ រីឯម្ហូបអាហារមានរសជាតិឆ្ងាញ់ សំម្បូរផ្លែឈើច្រើនប្រភេទ តម្លៃសមរម្យ និងសេវាកម្មល្អ ។

លោក ភូន ភូម៉ារ៉ា អ្នកសារព័ត៌មាន មតិអ្នក

គាត់និយាយទៀតថា ៖ «ទីក្រុងសៀមរាមមានសណ្ឋាគារល្អប្រណីត ផ្លូវសម្បូររុក្ខវិថី ចម្លាក់ប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទនានា ល្អឯកគ្នានពីរលើលោក» ។

ពួកគាត់សប្បាយចិត្ត រីករាយក្នុងការចំណាយពេលមកប្រទេសកម្ពុជាដើម្បីបានដើរលេងកម្សាន្តផង និងបានឈ្វេងយល់ពីបុរាណវិទ្យាដ៏ល្អឯករបស់បុព្វបុរសខ្មែរនៅទីនេះផង (សៀមរាប) ហើយសន្យាថា នឹងជួយផ្សព្វផ្សាយឲ្យប្រជាជនរបស់គាត់បានយល់ និងស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ។

មុនលាគ្នា ខ្ញុំបានជួយថតរូបឲ្យពួកគាត់ទាំងពីទុកជាអនុស្សាវរីយ៍ សម្រាប់ចងចាំនូវដំណើរកម្សាន្តដ៏អស្ចារ្យក្នុងជីវិតរបស់ពួកគាត់ ។

ប្រាសាទបាភួន មានសម្រស់ស្អាតខ្លាំងណាស់ អមដោយដើមឈើព័ទ្ធជុំវិញ រចនាបទម្រង់ជាពៀរ៉ាមិត ស្រដៀងប្រាសាទកោះកេរដែរ ត្រូវបានសាងសង់នៅចុងសតវត្សន៏ទី12 និងដើមទី13 មានរូបរាងនៅរឹងមាំ ហើយត្រូវបានជួសជុលរួចរាល់ដោយមូលនិធិប្រទេសបារាំង 2005-2015 ៕

 

សុំសរសើរកូនកំលោះ កូនក្រមុំខ្មែរ ថត Prewedding បែបប្រពៃណីបុរាណ និងមិនពាក់ស្បែកជើងជាន់ថ្មប្រាសាទ

ក្មួយតូច បានប៉ាម៉ាក់នាំមកស្គាល់ប្រាសាទខ្មែរនៅលើទឹកដីខេត្តសៀមរាប

  


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម