កាប្រៀល អាត់តាល់ នាយករដ្ឋមន្ត្រីបារាំងក្មេងបំផុត និងជា gay

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី10 ខែមករា ឆ្នាំ2024 ម៉ោង 9:29 នាទី ព្រឹក

ដោយ ម៉ារ៉ា៖

ប្រធានាធិបតីបារាំងបានជ្រើសរើសលោក ហ្គាប៊្រីយេល អាត់តាល់ (Gabriel Attal) ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី អេលីសាបេត ប៊ន (Elisabeth Bourne) ដែលបានប្រកាសលាលែងពីតំណែងមិនដល់ ២៤ម៉ោង ។

កាលពីម្សិលមិញ (៩ មករា) ក្រោយពីនាយករដ្ឋមន្ត្រី អេលសាប៊េត ប៊ន របស់បារាំង ប្រកាសលាលែងតំណែង ដើម្បីបើកផ្លូវឲ្យប្រធានាធិបតី ម៉ានូអែល ម៉ាក្រុង កែសម្រួលគណៈរដ្ឋមន្ត្រីតាមការគ្រោងទុក ហើយបានតែងតាំងលោក ហ្គាប៊្រីយេល រដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើជានាយករដ្ឋមន្ត្រីថ្មីក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ដែលនៅសល់ពេលកាន់តំណែង ៣ ឆ្នាំទៀត។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្ទុះថ្មីសម្រាប់រដ្ឋបាល លោក ម៉ាក្រុង បានជ្រើសរើសបុរសអាយុ 34 ឆ្នាំជាមេដឹកនាំមានអាយុតិចបំផុតលើពិភពលោក ហើយក៏ជាអ្នកស្រលាញ់ភេទដូចគ្នា(gay)ដំបូងគេបំផុតរបស់បារាំង។

កាលពីថ្ងៃ​ចន្ទ​ ទី ៨ មករា លោក ម៉ាក្រុង បានទទួលយកការលាលែងពីតំណែងរបស់លោកស្រី អេលីហ្សាបេត ប៊ន  អាយុ 62 ឆ្នាំ កាន់តំណែងមិនដល់ ២ ឆ្នាំផង មុនការរុះរើគណៈរដ្ឋមន្ត្រី ។

លោកស្រី អេលីហ្សាបេត ប៊ន  (Photo by JOEL SAGET / AFP)

ទោះបីជាការរុះរើរដ្ឋាភិបាលនេះនឹងកើតឡើងយឺតជាងការរំពឹងទុកជាច្រើនក៏ដោយ ប៉ុន្តែ​សមាជិក​សភា​បាន​សម្តែង​ការ​រីករាយ​​ទទួល​យក​នាយក​រដ្ឋមន្ត្រី​ថ្មី ហើយគាត់សង្ឃឹមថា លោក អាត់តាល់ នឹងប្រើប្រាស់ពេលវេលាដែលនៅសល់ ដើម្បីផ្តល់ឱ្យគណបក្សកាន់អំណាចនូវអត្ថប្រយោជន៍ក្នុងការដោះស្រាយជាមួយក្រុមស្តាំនិយមជ្រុលរបស់ ម៉ារីន ឡឺ ប៉ង់ ៕

 

ពី thaipost


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម