សម្តេចធិបតី៖ ការចោទថា ប្រជាពលរដ្ឋមកជួបសម្តេច ត្រូវបានទិញទឹកចិត្ត គឺជាការប្រមាថ!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែមករា ឆ្នាំ2024 ម៉ោង 9:26 នាទី ព្រឹក

 

ដោយ តារារិទ្ធៈ

ពីទីក្រុងប៉ារីស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយ បងប្អូនខ្មែរដែលរស់នៅ និងសិក្សា ប្រមាណ ២.៥០០ នាក់ នៅទ្វីបអឺរ៉ុប នៅទីក្រុងប៉ារីស ប្រទេសបារាំង នាយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤  ។

សម្តេចធិបតីបានថ្លែងថា «មានអ្នកខ្លះចោទថា ប្រជាពលរដ្ឋដែលមកជួបសម្តេច ត្រូវបានគេទិញទឹកចិត្ត... ប្រការនេះពុំមែនជារឿងត្រឹមត្រូវទាល់តែសោះ ហើយការលើកឡើងបែបនេះគឺជាការមើលស្រាលប្រជាពលរដ្ឋខ្មែរយើងនៅក្រៅប្រទេស»

សម្តេចធិបតីគូសបញ្ជាក់ថា ស្មារតីនៃការរួមគ្នាក្នុងនាមជាជាតិខ្មែរ ទោះបីនៅទីណាក៏ដោយ សុខចិត្តរត់ស្កាត់រកគ្នាដើម្បីបានជួបគ្នា ដើម្បីនេះបង្ហាញពីស្មារតីការស្រឡាញ់រាប់អានគ្នា ។

សម្តេចក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏ចង់ដឹងពីសុខទុក្ខរបស់ប្រទេសជាតិរបស់ខ្លួន បើទោះ​បីជាពួកគាត់បានមករស់នៅក្រៅប្រទេសក៏ដោយ ក៏តែងតែគិតគូរពីប្រទេសជាតិទាំងអស់។ សម្តេចថា ការមក​ជួបជុំគ្នានៅពេលនេះ ក៏ដើម្បីចង់ដឹងពីស្ថានភាពរបស់ប្រទេសជាតិ ចង់ដឹងពីសកម្មភាពដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ពិសេសគឺចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរតែម្តង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម