ដោយ ម៉ារ៉ា៖
ស្ត្រីជនជាតិចិនដ៏ស្រស់ស្អាត តូចច្រឡឹង មុខមូល រាងខ្ញង់ អាយុ 29 ឆ្នាំ បានទៅបូមខ្លាញ់ ពោះ ដៃ និងជើងនៅឯគ្លីនិកវះកាត់កែសម្ផស្សមួយក្នុងប្រទេសកូរ៉េ បន្ទាប់ពីមួយខែក៏អនិច្ចកម្ម ។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ គេហទំព័រ KBS News ការបង្ហាញរបាយការណ៍ស្តីពីការស្លា.ប់របស់ស្ត្រីជនជាតិចិនអាយុ 29 ឆ្នាំម្នាក់ដែលបានទៅវះកាត់បបូរមាត់នៅគ្លីនិកវះកាត់កែសម្ផស្សក្នុងតំបន់ហ្គាងណាម ទីក្រុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង មុនពេលធ្លាក់ខ្លួនឈឺក្នុងរយៈពេលមួយខែបន្ទាប់ពីនោះ ជាលទ្ធផល ក្រុមគ្រួសារសពបានដាក់ពាក្យប្ដឹងគ្លីនិក ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា ស្ត្រីជនជាតិចិនត្រូវបានគេស្គាល់ឈ្មោះ ហ្វាង (Wang) បានធ្វើដំណើរទៅកូរ៉េខាងត្បូង ក្នុងអំឡុងខែវិច្ឆិកា កាលពីឆ្នាំមុន និងបានទៅកាន់គ្លីនិកវះកាត់កែសម្ផស្សនោះ ដើម្បីធ្វើការបូមខ្លាញ់ ៣ ដងក្នុងរយៈពេលប្រមាណ ២ សប្តាហ៍ គឺនៅលើពោះ ដៃ និងភ្លៅ ។
បន្ទាប់ពីការវះកាត់ម្តងៗនាង ហ្វាង មានការឈឺចាប់ ហើយត្រូវស្វែងរកការព្យាបាលដោយវេជ្ជសាស្រ្ត ជាពិសេសបន្ទាប់ពីការវះកាត់លើកទី ៣ ការឈឺចាប់របស់នាងគឺធ្ងន់ធ្ងរ។ នាងពិបាកក្នុងការធ្វើចលនា ពេលទៅព្យាបាល នាងបានទទួលថ្នាំអង់ទីប៊ីយោទិច និងកញ្ចប់ទឹកកកមួយក្នុងបន្ទប់សង្គ្រោះ ។
Wang បានចំណាយពេលមួយយប់នៅក្នុងបន្ទប់សង្គ្រោះ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ស្ថានភាពរបស់នាងកាន់តែអាក្រក់ទៅៗ ។ បន្ទាប់មក នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យ។ នៅពេលដែលគ្រូពេទ្យមកដល់មន្ទីរពេទ្យ ពួកគេបានរកឃើញថា នាងមានជំងឺម្យ៉ាងហៅថា Necrotizing Fasciitis ឬ gangrene ដែលបណ្តាលមកពីការឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរនៅក្នុងស្រទាប់ជ្រៅនៃស្បែក ទៅស្រទាប់សាច់ដុំ បណ្តាលឱ្យងាប់ជាលិកានៅក្នុងបរិវេណឆ្លង។
របាយការណ៍បានបង្ហាញថាស្ថានភាពរបស់ Wang កាន់តែអាក្រក់ទៅៗ ដោយសារការឆ្លងមេរោគក្នុងឈាម។ ទោះបីជាវេជ្ជបណ្ឌិតព្យាយាមជួយក្នុងការព្យាបាលក៏ដោយ ប៉ុន្តែរោគសញ្ញាមិនប្រសើរឡើងទេ។ ក្រោយពីរងទុក្ខអស់រយៈពេលមួយខែ ចុងក្រោយនារីរងគ្រោះក៏បានអនិច្ចកម្មទៅ។ ក្រុមគ្រួសារដែលបានបាត់បង់ជីវិតបានខឹងសម្បារ ដោយបានលាតត្រដាងយ៉ាងក្រៀមក្រំនោះ ពាក្យចុងក្រោយរបស់នាងនៅពេលនាងដឹងខ្លួនឡើងវិញមុនពេលនាងស្លាប់គឺ «វាឈឺចាប់ខ្លាំងណាស់» ៕
ប្រភព KBS News + hilight.kapook