ពលរដ្ឋពេញចិត្តស្តូក! សម្តេចនាយករដ្ឋមន្ត្រី ឲ្យរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែមករា ឆ្នាំ2024 ម៉ោង 5:27 នាទី ល្ងាច

 

ដោយ សូរ្យសែង ៖

«ខ្ញុំសូមណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ការធ្វើនេះគឺដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក»។ សម្តេចធិបតីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី បានជំរុញឱ្យបង្វែរអ្នកទិញសាច់បង្កកទៅផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋចិញ្ចឹមសត្វវិញ និងណែនាំដល់ក្រសួងកសិកម្មជួយកសិករឱ្យផលិតដែលចំណាយថ្លៃដើមទាប ហើយរក្សាស្ថេរភាពលក់នៅលើទីផ្សារ និងត្រូវពង្រឹងទីផ្សារចាស់ គុណភាព និងតម្លៃ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពង្រឹងការវិនិយោគក្នុងស្រុកលើវិស័យកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស។

ប្រសាសន៍សម្តេចធិបតីបែបនេះ ពិតជាគាប់ចិត្តរបស់ប្រជាពលរដ្ឋ ដែលចង់បានជាយូរមកហើយ ដើម្បីឲ្យសាច់សត្វគ្រប់ប្រភេទដែលខ្លួនប្រឹងចិញ្ចឹមអស់ដើមច្រើន តែទីផ្សារចង្អៀត ហើយតម្លៃថោក ក្នុងពេលដែលមានការេនាំចូលពីប្រទេសជិតខាងយ៉ាងសន្ធឹក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម