ពលករកម្ពុជានៅថៃ ផ្ញើប្រាក់មកស្រុកចំនួន 2.9 ពាន់លានដុល្លារមួយឆ្នាំ 2023

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី10 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:47 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

តាមកាសែតស៊ីនហួរាយការណ៍ថា ពលករកម្ពុជាធ្វើការនៅប្រទេសថៃមានចំនួនជាង 1.35 លាននាក់ និងបានផ្ញើប្រាក់​​​មកគ្រួសារនៅស្រុកខ្មែរប្រមាណ 2.9 ពាន់លានដុល្លារ (ប្រមាណ 1.03 សែនលានបាត) ក្នុងឆ្នាំ ២០២៣ ។

លោក ហេង សួ រដ្ឋមន្ត្រីក្រសួងការងារបានឲ្យដឹងថា ពលករខ្មែរនៅប្រទេសថៃមានជាង 1.2 លាននាក់ នៅប្រទេសកូរ៉េខាងត្បូង 50.000 នាក់ នៅប្រទេសម៉ាឡេស៊ី 22.000 នាក់ និងនៅប្រទេសជប៉ុន 20.000 នាក់ ព្រមទាំង 800 នាក់​នៅសិង្ហបុរី 200 នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង និង 64 នាក់នៅអារ៉ាប៊ីសាអូឌីត ។

លោករដ្ឋមន្ត្រីថា ពលករ​ចំណាក​ស្រុក​ មិន​ត្រឹម​តែបាន​ផ្ញើ​ប្រាក់​ត្រឡប់​ទៅ​សមាជិក​គ្រួសារ​ប៉ុណ្ណោះទេ ប៉ុន្តែ​គេ​ក៏​យក​ជំនាញ​មក​អភិវឌ្ឍ​ប្រទេស​ពេល​ត្រឡប់​មក​ស្រុក​វិញ។

ក្រសួងការងារបានឲ្យដឹងថា ពលករខ្មែរនៅប្រទេសថៃ និងម៉ាឡេស៊ី ទទួលបានប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ៤០០ ដុល្លារ (ប្រហែល ១៤,៣០០ បាត) និង ៣០០ ដុល្លារ (ប្រហែល ១០,៧០០ បាត) រៀងៗខ្លួន ខណៈពលករនៅកូរ៉េខាងត្បូង និងជប៉ុន ទទួលបាន ១៥០០ ដុល្លារអាមេរិក (ប្រមាណ 53,000 បាត) និង 1,400 ដុល្លារអាមេរិក (ប្រហែល 50,100 បាត) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម