ថ្ងៃអាទិត្យ ទី ៣ មីនា ប្រឡងជ្រើសរើសក្របខណ្ឌថ្មីចូលបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី20 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:01 នាទី ល្ងាច

ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃនេះ (២០ កុម្ភៈ) ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើនៅក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រព្រឹត្តទៅនៅរសៀលថ្ងៃអាទិត្យ ទី ៣ ខែមីនា ឆ្នាំ ២០២៤ រយៈពេល ២ ម៉ោង ចាប់ពីម៉ោង ១៤.០០ ដល់ម៉ោង ១៦.០០ នាទី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

វិញ្ញាសាដែលត្រូវប្រឡង មានមុខវិជ្ជាពាក់ព័ន្ធនឹង ១.ក្រមព្រហ្មទណ្ឌ ២.ក្រមនីតិវិធីព្រហ្មទណ្ឌ ៣. ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងច្បាប់ផ្សេងៗមួយចំនួនទៀត រួមទាំងការវិភាគបទល្មើស ចំណេះដឹងទូទៅ ភាសាបរទេស និងកុំព្យូទ័រ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម