អត្ថបទ សូរ្យរិទ្ធ៖
ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយប្រែប្រួលទៅតាមបច្ចេកវិទ្យា។ ការចាប់ផ្តើមជាមួយនឹងការប្រើប្រាស់បណ្តាញ (World Wide Web-WWW) ក្នុងឆ្នាំ 1994 វាបានផ្លាស់ប្តូរពីប្រព័ន្ធផ្សព្វផ្សាយក្រដាស ហើយការយល់ឃើញនៃព័ត៌មានបែបប្រពៃណីដូចជាកាសែត វិទ្យុ និងទូរទស្សន៍បានផ្លាស់ប្តូរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកថ្មី ក្នុងទម្រង់ព័ត៌មាន ដែលបង្ហាញដោយកុំព្យូទ័រ វាធ្វើទំនាក់ទំនង ផ្ញើព័ត៌មានឌីជីថល លឿន និងងាយស្រួល ដូច្នេះហើយការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថល វាប៉ះពាល់ដល់របៀបរស់នៅ បង្កើតការផ្លាស់ប្តូរសង្គមទាំងវិជ្ជមាន និងអវិជ្ជមាន។ វាបង្កើតសង្គមថ្មីមួយហៅថា សង្គមអ៊ីនធឺណិត ដែលជាសង្គមនៃពិភពនិម្មិត ឬពិភពអ៊ីនធឺណិត ។
នៅពេលដែលមនុស្សមកជុំគ្នាតាមរយៈពិភពអនឡាញ ដែលមានទីតាំងនៅតាមអ៊ីនធឺណិត នេះជាការបង្កើតបណ្តាញសង្គម (Social networks) ដូចឃើញសព្វថ្ មិនថាវាជាហ្គេមអនឡាញ ក្រុមពិភាក្សា ការបង្កើតក្រុម និងបណ្តាញសង្គមផ្សេងទៀតនៅក្នុងអ៊ីនធឺណេត រួមទាំងការប្រើប្រាស់ការងារអនឡាញ បង្ហោះសារ ផ្ញើរូបភាព ឯកសារផ្សេងៗ បង្កើតបន្ទប់ជជែក ។ល។
ក្នុងកំឡុងឆ្នាំ 2007 ការទំនាក់ទំនងតាមគេហទំព័របានចាប់ផ្តើមអភិវឌ្ឍ វាមានទំនាក់ទំនងនៅលើអ៊ីនធឺណិតបានផ្លាស់ប្តូរទៅកម្រិតមួយទៀត។ ប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិត បូកនឹងគំនិតថ្មីៗ ការប្រើប្រាស់គំនិតច្នៃប្រឌិត និងការរចនាសង្គមរួមបញ្ចូលគ្នាទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមេឌៀថ្មី ដែលផ្លាស់ប្តូរទម្រង់ប្រព័ន្ធផ្សព្វផ្សាយចាស់ វាសំខាន់ខ្លាំងក្នុងសម័យទំនើប និងមានឥទ្ធិពលលើរបៀបរស់នៅថ្មី ។
ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី គឺជាការផ្តល់ព័ត៌មានដល់មហាជន ប្រើវិធីចែកចាយព័ត៌មានដូចជា កាសែត វិទ្យុ ទូរទស្សន៍ ។ ព័ត៌មានខ្លះនឹងកន្លងផុតទៅយ៉ាងឆាប់រហ័ស វាដូចជាយើងមើលទូរទស្សន៍ ឬស្តាប់វិទ្យុអញ្ចឹង បើយើងមិនមើល ឬដឹងនៅពេលនោះ ពិបាកក្នុងការចងចាំ ឬរក្សាទុកវា ។
នៅពេលដែលវាមកដល់សម័យអនឡាញ ការយល់ឃើញនៃព័ត៌មានបានផ្លាស់ប្តូរច្រើន។ បណ្តាញសង្គមត្រូវបានបង្កើតឡើង។ ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក តាមទម្រង់បុគ្គលនិងបុគ្គល និងរហូតដល់ក្លាយជាក្រុម ផ្លាស់ប្តូរវិធីដែលអ្នកទទួលព័ត៌មានទៅជាវិធីដែលអ្នកប្រាប់ ជជែក និងនិយាយគ្នា ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។ នៅក្នុងសម័យនៃបណ្តាញសង្គម វាគឺជាវិធីសាស្រ្តនៃការទទួលព័ត៌មានឮគ្រប់ទិសទី ប៉ុន្តែវាពិបាកទប់ស្កាត់ ។
ក្នុងយុគសម័យនៃជីវិតថ្មី មនុស្សដែលរស់នៅក្នុងអគារតែមួយ នៅក្នុងអង្គភាពដែលនៅជាប់គ្នា ពួកគេប្រហែលជាមិនដែលនិយាយរកគ្នាទេ ហើយគេបានរកឃើញថា មនុស្សនិយាយ ឬស្គាល់មនុស្សដែលនៅឆ្ងាយតាមរយៈបច្ចេកវិទ្យាកាន់តែច្រើន ដោយសារតែពួកគេចង់ឱ្យមនុស្សនិយាយជាមួយក្រុមដែលមានគំនិតដូចគ្នា ឬយើងដូចជាមិត្តភ័ក្ដិនៅតាមអ៊ីនធឺណិត? ដូច្នេះ សង្គមសម័យទំនើប សម័យឌិជីថលគឺខុសពីអតីតកាល ដែលកាលពីអតីតកាលមិនមានជម្រើសក្នុងការទំនាក់ទំនងជាមួយមនុស្សឆ្ងាយដូចនៅក្នុងពិភពអ៊ីនធឺណិតនោះទេ ត្រូវតែមកនិយាយទល់មុខគ្នា។ ប៉ុន្តែ សម័យបច្ចុប្បន្ន ការបើកប្រាក់បៀវត្សរ៍ ធ្វើឡើងតាមកាត ATM នេះជាចំណុចថ្មី ដែលជាគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាញ់ព្រួញបានសត្វពីរ ក្នុងកំលុងឆ្នាំ 2012 ទី១). បំបាត់អំពើពុករលួយ (លុយខ្មោច) ទី២). បង្កភាពងាយស្រួលដល់មន្ត្រីរាជការ ទៅដល់ខេត្តណា គ្រាន់តែមានកាត ATM ជាការស្រេច ហើយចុងក្រោយនេះទៀតសោត ការចាយប្រាក់ បានឈានមកដល់ចំណុច Scane QR លឿនរហ័ស គ្រាន់តែមានទូរស័ព្ទនៅនឹងប្រអប់ដៃ ចុចតែ Buttom មួយបានភ្លែត។
កាលពីចុងខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធាណៈឱ្យកាន់តែល្អប្រសើរ ។ បន្តដោយរាជរដ្ឋាភិបាលថ្មី អាណត្តី ៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា នៅឆ្នាំ ២០៣៥ គឺជាយុគសម័យឌីជីថលពេញលេញ យើងនឹងមានរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជិថល អាជីវករឌីជីថល ។
ប៉ុន្តែបច្ចេកវិទ្យាជឿនលឿន មិនមែនមិនមានបញ្ហាទេ វាជាកាំបិតមុខពីរ វាបង្កឲ្យមានជនខិលខូចបោកប្រាស់ គ្រប់វិធី បៀតបៀនផ្លូវភេទទៅលើស្ត្រី និងក្មេងស្រី ដូច្នេះហើយទើបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៤ នេះ យើងមានមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺដើម្បីលើកដម្កើងឲ្យស្ត្រីយល់ដឹងនូវបច្ចេកវិទ្យាឌីជីថល មួយដើរឲ្យទាន់ពិភពលោក លើកកម្ពស់គុណភាពជីវិត និងផ្តល់ទំនុកចិត្តប្រជាពលរដ្ឋ និងមួយទៀតចៀសវាងការបោកប្រាស់តាមរយៈអនឡាញ ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសម័យបច្ចុប្បន្ន រួមមាន Facebook, Twitter, Line, Instagram, YouTube, TikTok ជាដើម ដែលភ្ជាប់ក្រុមមនុស្ស វាជាបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយសង្គមបានវិវត្តជាវេទិកាមួយ។ មនុស្សអាចមានការសន្ទនាដែលពាក់ព័ន្ធកាន់តែច្រើននៅក្នុងក្រុមដែលចាប់អារម្មណ៍ពួកគេ ឬចូលចិត្តចូលរួមក្នុងសកម្មភាពជាក្រុមដោយការធ្វើបទបង្ហាញ ឬអន្តរកម្ម គាំទ្រមាតិកា ទាំងអត្ថបទ រូបភាព និងវីដេអូ ដែលអនុញ្ញាតឱ្យអ្នកប្រើ Comment ជាមួយគ្នាទៅវិញទៅមក ផ្ញើព័ត៌មានទៅគ្នាទៅវិញទៅមកក្នុងអ្វីដែលងាយយល់។
ប្រព័ន្ធផ្សព្វផ្សាយថ្មីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងយុគសម័យធម្មតាថ្មី ដោយសារតែវាជាវិធីមួយដើម្បីផ្សព្វផ្សាយព័ត៌មានបានលឿន អ្នកអាចបញ្ជូនបន្ត ឬបញ្ជូន(សែរ)ព័ត៌មានដោយខ្លួនឯងបាន ។
នៅថ្ងៃស្អែក ទី១១-១៣ មីនា ឆ្នាំ ២០២៤ នឹងមានបើកពិព័រណ៍បច្ចេកវិទ្យាឌីជីថលនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជាអធិបតី លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់ស្តទាប់ចូលទស្សនាក្រេចយកចំណេះដឹងថ្មី ដើម្បីក្លាយជាពលរដឋឌីជីថលពិតប្រាកដ ៕