ចិនកាត់ទោសប្រហារជីវិត អតីតថៅកែធនាគារ ពីបទទទួលសំណូក ១,១ ពាន់លានយាន់

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី31 ខែឩសភា ឆ្នាំ2024 ម៉ោង 10:50 នាទី ព្រឹក

 

ដោយ សូរ្យសែង៖


លោក បៃ ធៀនហ៊ុយ អាយុ 53 ឆ្នាំ ជាអតីតអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China Huarong International Holdings (CHIH) ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដែលជាកិច្ចការរបស់រដ្ឋ ត្រូវតុលាការក្រុងធានជិន កាត់ទោសប្រហារជីវិតកាលពីថ្ងៃទី 28 ឧសភា ពីបទទទួលសំណូកចំនួនជាង 1.1 ពាន់លានយាន់ (151,904,500 ដុល្លា) រួមជាមួយនឹងការរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួន ​ប្រាក់​និង​ចំណូល​ទាំង​អស់​ដែល​ទទួល​បាន​ពី​ការ​ទទួល​សំណូក ក៏ដូចជាការកាត់ផ្តាច់សិទ្ធិនយោបាយ ។

ទោះ​ជា​យ៉ាង​ណា វា​ជា​ការ​អាន​សេចក្តី​សម្រេច​របស់​តុលាការ​លើក​ដំបូង ដែលចុងចោទអាចប្តឹងឧទ្ធរណ៍បាន។

លោក បៃ គឺជាចុងចោទទីពីរដែលត្រូវបានកាត់ទោសប្រហារជីវិតពីបទស៊ីសំណូកនៅក្នុងប្រទេសចិនក្នុងរយៈពេល 12 ឆ្នាំ ដោយតុលាការបានរកឃើញថា អតីតបុគ្គលិកធនាគារជាន់ខ្ពស់រូបនេះបានទាញយកអត្ថប្រយោជន៍ពីមុខតំណែងរបស់គាត់នៅចន្លោះឆ្នាំ 2014-2018 ដើម្បីជួយអ្នកដទៃឱ្យទទួលបានអាជីវកម្ម និងគម្រោងហិរញ្ញវត្ថុ ជាថ្នូរនឹងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ។

អំពើ​ពុករលួយ​ដ៏​សាហាវ​បំផុត ​គឺការ​ជួយឲ្យ​ក្រុមហ៊ុន Citi Group ចូលកាន់កាប់កិច្ចការ​ក្រុមហ៊ុន CHIH ដែលជា​អង្គភាព​គ្រប់គ្រង​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន China Huarong Asset Management (CHAM) ហើយ​ប្តូរ​ឈ្មោះ​ថ្មី​ទៅជា​ក្រុមហ៊ុន China Citic Financial Asset Management។

តុលាការ​បាន​ពិចារណា​ហើយ​រក​ឃើញ សំណូក​ដែល​ចុង​ចោទ​ទទួល​បាន​ជា​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ អាកប្បកិរិយា​របស់​ចុងចោទ​គឺ​គ្រោះថ្នាក់​ដល់​សង្គម។ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ ទោះបីចុងចោទបានផ្តល់ព័ត៌មានមានប្រយោជន៍សម្រាប់ការស៊ើបអង្កេតអំពើពុករលួយក្នុងសំណុំរឿងជាច្រើនទៀតក៏ដោយ។ ប៉ុន្តែ​ទណ្ឌកម្ម​ដ៏​ធ្ងន់​នេះ​មិន​អាច​បន្ថយ​ឱ្យ​ស្រាល​ជាង​នេះ​បាន​ឡើយ ។

តុលាការ​បាន​ពិចារណា​ហើយ​រក​ឃើញសំណូក​ដែល​ចុង​ចោទ​ទទួល​បាន​ជាសាច់​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ អំពើ​របស់​ចុងចោទ​គឺ​គ្រោះថ្នាក់​ដល់​សង្គម បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រដ្ឋ និងប្រជាជន ទោះបីចុងចោទបានផ្តល់ព័ត៌មានមានប្រយោជន៍សម្រាប់ការស៊ើបអង្កេតអំពើពុករលួយក្នុងសំណុំរឿងជាច្រើនទៀតក៏ដោយ ប៉ុន្តែ​ទណ្ឌកម្ម​ដ៏​ធ្ងន់​នេះ​មិន​អាច​បន្ថយ​ឱ្យ​ស្រាល​ជាង​នេះ​បាន​ឡើយ ។

ដើម្បីលុបបំបាត់បញ្ហាពុករលួយ និងការក្លែងបន្លំ ​ស្មុគស្មាញ លោក ហ្ស៊ី ជីនពីង បាននិយាយថា «មិនគួរមានការអាណិតអាសូរជាដាច់ខាត» ។

ករណី​អាស្រូវ​លោក ឡៃ វា​ធ្លាប់​ត្រូវ​បាន​ផលិត​ជា​ភាពយន្ត​ឯកសារ។ ដោយគណៈកម្មការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ដែល​ជា​ភ្នាក់ងារ​ខ្ពស់​បំផុត​សម្រាប់​ការ​ត្រួត​ពិនិត្យ និង​ប្រឆាំង​អំពើ​ពុករលួយ ចេញផ្សាយនៅលើគេហទំព័រនៅថ្ងៃទី 13 ខែមករាឆ្នាំ 2020 ដោយបង្ហាញព័ត៌មានលម្អិតអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យហិរញ្ញវត្ថុករណីរបស់លោក Bai ក៏បង្ហាញនៅក្នុងភាពយន្តឯកសារនេះ។

ប្រភព៖ South China Morning Post / Global Times


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម