ឥណ្ឌាឡើងកម្តៅដល់ ៥២,២ អង្សា

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី01 ខែមិថុនា ឆ្នាំ2024 ម៉ោង 7:45 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ប្រទេស​ឥណ្ឌា​កំពុង​ជួប​ប្រទះ​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ហោច​ណាស់ ២៤​នាក់ បណ្តាល​មក​ពី​ខ្យល់​គ នៅក្នុងរដ្ឋប៊ីហា និងអូរីសា ភាគខាងកើតនៃប្រទេស ខណៈពេលដែលនៅក្នុងតំបន់មួយចំនួននៃទីក្រុងញូវដេលី រាជធានីនៃប្រទេស វាស់សីតុណ្ហភាពរហូតដល់ 52.9 អង្សា ។ នេះបើតាម AFP រាយការណ៍ថ្ងៃទី ១ មិថុនានេះ ។

នៅទីក្រុងញូវដេលី សីតុណ្ហភាព​កើនឡើង​ខ្លាំង​ដែល​បក្សី​ព្រៃ និង​ស្វា​ដួលសន្លប់ ឬ​ធ្លាក់ខ្លួន​ឈឺ។ សួនសត្វពឹងផ្អែកលើស្រះទឹក និងឧបករណ៍បាញ់ទឹកដើម្បីផ្តល់ជំនួយដល់សត្វចំនួន 1,200 ក្បាល នេះរួមបញ្ចូលទាំងការផ្តល់អាហាររាវបន្ថែមទៀត ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី 3 របស់ពិភពលោក ហើយមានគោលបំណងផ្លាស់ប្តូរទៅជាការបំភាយកាបូនសុទ្ធនៅឆ្នាំ 2070 ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម