ជប៉ុនគ្រោងធ្វើ «ផែនទីព្យាករណ៍ទឹកជំនន់» ដល់ប្រទេសអាស៊ាន 4 រួមទាំងកម្ពុជាផង

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី05 ខែមិថុនា ឆ្នាំ2024 ម៉ោង 6:38 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងទេសចរណ៍ក្នុងប្រទេសជប៉ុន បានបញ្ជាក់កាលពីចុងខែឧសភាថា ជប៉ុនគ្រោងនឹងផលិតផែនទីព្យាករណ៍ទឹកជំនន់សម្រាប់ប្រទេសអាស៊ាន ៤ គឺឥណ្ឌូនេស៊ី ថៃ កម្ពុជា និងវៀតណាម ដើម្បីជួយកាត់បន្ថយការខូចខាតពីគ្រោះមហន្តរាយទាក់ទងនឹងទឹក ។

ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​បាន​រាយការណ៍ថា ផែនការនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលជប៉ុនព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍នៅក្នុងអ្វីដែលគេហៅថា «សកលខាងត្បូង(Global South)» ចំពេលមានការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា ការផ្តល់ផែនទីព្យាករណ៍ទឹកជំនន់ដល់ប្រទេសទាំងបួនសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ 2025 នឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាក់ទងនឹងក្រុមហ៊ុនជប៉ុន ។

ក្រសួងដែនដីរបស់ជប៉ុននឹងប្រើប្រាស់ទិន្នន័យពីផ្កាយរណបដែលដំណើរការដោយទីភ្នាក់ងាររុករកអវកាសជប៉ុន និងព័ត៌មានភូមិសាស្ត្រក្នុងតំបន់ដើម្បីធ្វើផែនទីព្យាករណ៍ទឹកជំនន់ និងជួយបណ្តុះបណ្តាលមន្ត្រីទាំងបួនប្រទេសផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម