កោះរ៉ុង កោះស្អាតរបស់កម្ពុជា នឹងគ្មានកាកសំណល់ប្លាស្ទិក

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែមិថុនា ឆ្នាំ2024 ម៉ោង 7:54 នាទី ល្ងាច

 

យុទ្ធនាការ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានបញ្ជ្រាបទៅដល់គ្រប់កន្លែង ក្នុងប្រទេសកម្ពុជា និងបានរួមគ្នាអនុវត្តតាមទីកន្លែងរៀងៗខ្លួនយ៉ាងផុលផុស និងក្លាយជាចលករមួយមានថាមពល ។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺមានសារៈសំខាន់ណាស់ បានជួយឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរ រួមទាំងបង្កើនចំណូលដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋ។

យល់ដឹងបានទូលំទូលាយដូច្នេះ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យឧទ្យានជាតិសមុទ្រកោះរ៉ុង នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ រួមជាមួយរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ចូលរួមដោយប្រជាពលរដ្ឋ ខ្លះកាន់ដង្កៀប ខ្លះកាន់ស្បោង ចុះធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយដើរសម្អាតឆ្នេរ​ខ្សាច់ដ៏​សក្បុស មិនឲ្យមានសំរាម សម្រាប់បង្អួតភ្ញៀវទេសចរណ៍ដែលមកលេងកោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ ជាដើម ។

ទាំងនេះ មិនមែនមានន័យថា ការស្អាតនៅលើកោះរ៉ុង ទើបតែអនុវត្តពេលចេញពាក្យស្លោកនោះទេ តែជាការបង្កើនភាពស្អាតបន្ថែមទៀត ស្អាតជានិច្ច ស្អាតឲ្យយូរអង្វែងតែម្តង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម