គណៈអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែមិថុនា ឆ្នាំ2024 ម៉ោង 12:46 នាទី ល្ងាច

គណៈប្រតិភូ នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នៃសាធា​រណរដ្ឋប្រជាមានិតចិនចំនួន ៦ រូប ជាភ្ញៀវរបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​ជាផ្លួវការ នៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម Feng Zhiliសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនិស្ត​ចិន ខេត្តយូណាន លេខាធិការ នៃគណៈអធិការកិច្ចវិន័យ នៃបក្សកុម្មុយនិស្តចិន ខេត្តយូណាន ប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ដើម្បីពង្រឹងពង្រីកសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធ ទៅលើកិច្ចការប្រឆាំងអំពើពុករលួយ ។

គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ និងជួបពិភ្សាការងារ​ជាមួយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី  ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

តាមរបៀបវារៈគ្រោងទុក គណៈប្រតិភូ នឹងអញ្ជើញទស្សនកិច្ចព្រះបរមរាជវាំង ជំនួបជាមួយអភិបាលខេត្តសៀមរាប នៅខេត្តសៀមរាប ទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន និងចុងក្រោយ ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម