សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវដាក់ចិត្តរួមគ្នា ដើម្បីកែសម្រួលបរិស្ថានឱ្យក្លាយជាបរិស្ថានល្អឥតខ្ចោះ និងរួមគ្នាទទួលស្គាល់ការបង្កើតនូវអំពើវិជ្ជមាន សមិទ្ធផលវិជ្ជមានជូនសង្គមរបស់យើង និង រួមគ្នាកាត់បន្ថយរាល់ភាពអវិជ្ជមាន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែមិថុនា ឆ្នាំ2024 ម៉ោង 5:36 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ! មន្ត្រីម្នាក់ៗ និងក្រុមគ្រួសារ ក៏ជាប្រជារាស្ត្រផងដែរ ដូច្នេះការបម្រើរាស្ត្រ គឺប្រៀបដូចជាការបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងត្រូវដាក់ចិត្តរួមគ្នាដើម្បីកែសម្រួលបរិស្ថានយើងឱ្យក្លាយជាបរិស្ថានល្អឥតខ្ចោះជាប់ជាប្រចាំ និងរួមគ្នាទទួលស្គាល់ការ៖
១-បង្កើតនូវអំពើវិជ្ជមាន សមិទ្ធផលវិជ្ជមានបន្ថែមជូនសង្គមរបស់យើង
២-រួមគ្នាកាត់បន្ថយរាល់ភាពអវិជ្ជមាន

អ្វីដែលលើកឡើងខាងលើ គឺជាអភិក្រមពិតប្រាកដ ហើយយើងរួមគ្នាដើម្បីកសាងបរិស្ថានមួយដែលកាន់តែមានប្រសិទ្ធភាព ជាបរិស្ថានមួយដែលមានភាពច្បាស់លាស់ក្នុងការទទួលសេវាសាធារណៈពីរដ្ឋបាលបច្ចុប្បន្ននិងទៅអនាគត ដើម្បីឱ្យងាយស្រួលនោះគឺជាកាតព្វកិច្ចរបស់មន្រ្តីគ្រប់ៗរូប ៕

រូបថត ផេកសម្តេចធិបតី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម