រស់នៅប្រកបដោយថាមពល បង្កើតជីវិតជាមួយនឹងភាពស្អាត រះចែងចាំងពីយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែកក្កដា ឆ្នាំ2024 ម៉ោង 7:48 នាទី ល្ងាច

វាមិនមែនជារឿងចៃដន្យទេ ដែលប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនទូទាំងប្រទេស បានប្តេជ្ញាចិត្តចូលរួមអនុវត្តក្នុង​យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទាំងនេះក៏ព្រោះតែប្រជាជនកម្ពុជាយើងបាន​ចាប់ផ្តើមបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃការបំពុលដោយសំណល់ប្លាស្ទិក ហើយមិនបញ្ចប់នៅពេលនេះទេ នឹងបន្តធ្វើគ្មានថ្ងៃឈប់ ។

ការគាំទ្រ ពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការិនី និងសាធារណជនទូទៅនេះហើយ គឺជាផ្លូវទៅកាន់ភាពអស្ចារ្យ នៃសក្តានុពលពិតរបស់កម្ពុជា ដែលភាពស្អាតនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានកំពុងបោះជំហានទៅមុខបន្តទៀត គឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានទទួលយកដំណើរនៃការផ្លាស់ប្តូរផ្នត់គំនិត ឆ្ពោះទៅកាន់ជីវិតដ៏ល្អបំផុត ដែលចាប់លេចរូបរាងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គិតមកដល់ថ្ងៃនេះ ចំនួនឃុំ/សង្កាត់ដែលបានចូលរួមមានចំនួន ៣៧៨ ឃុំ/សង្កាត់ ក្នុងចំណោម ១.៦៥២ ឃុំ/សង្កាត់ នៅទូទាំងប្រទេស។

ការអនុវត្តនេះ រំលេចចេញតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ។​ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង។

យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ភាពស្អាត ជាមុំយុទ្ធសាស្ត្រមួយ ក្នុងចំណោមមុំទាំងបី យុទ្ធសាស្ត្រចក្រា ដែលផ្តោតលើ ភាពស្អាតនៃបរិស្ថានជុំវិញខ្លួន រួមមាន ស្អាតលើមេឃ ស្អាតលើដី និងស្អាតក្នុងទឹក ៕

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម