ភរិយាលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ ឡើងតុលាការពីបទពុករលួយ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី07 ខែកក្កដា ឆ្នាំ2024 ម៉ោង 11:35 នាទី ព្រឹក

ដោយ សូរ្យសែង៖

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា លោកស្រី វីហ្គោណា ហ្គោមេស (Vigona Gomez) ភរិយារបស់លោកនាយករដ្ឋមន្ត្រី ពេដ្រូ សាន់ឆេស (Pedro Sanchez) នៃប្រទេសអេស្ប៉ាញ បានទៅបង្ហាញខ្លួននៅតុលាការទីក្រុងម៉ាឌ្រីត កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ ក្រោយបាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ដែល​ប៉ះពាល់​ដល់​ការ​កាន់​តំណែង​របស់​លោកប្តី សាន់ឆេស ជា​នាយក​រដ្ឋមន្ត្រី។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា លោកស្រី ហ្គោមេស ប្រឈមមុខនឹងការចោទប្រកាន់ថា លោកស្រីបានប្រើប្រាស់ឥទ្ធិពលរបស់គាត់ក្នុងនាមជាភរិយារបស់នាយករដ្ឋមន្ត្រីដើម្បីធ្វើជំនួញឯកជន រួមទាំងការបង្កើតកម្មវិធីថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យដែលគាត់បានគាំទ្រ និងអ្នកឧបត្ថម្ភ ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីតុលាការក្រុងម៉ាឌ្រីត បានស៊ើបអង្កេតរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ក៏ត្រូវបានផ្អាក រួមជាមួយនឹងសវនាការថ្មីដែលគ្រោងធ្វើនៅថ្ងៃទី 19 ខែកក្កដាជំនួសវិញ។

ចំពោះរឿងក្តីពុករលួយនេះ វាមានផលប៉ះពាល់ដល់លោក សាន់ឆេស ដែលត្រូវ​ប្រកាស​ឈប់​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ​៥​ថ្ងៃ ដើម្បី​ពិចារណា​ថា​ត្រូវ​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ​ឬយ៉ាងណា​កាលពី​ខែ​មេសា​កន្លង​ទៅ ប៉ុន្តែ​ប្រាកដថា ​លោក ឆាន់ឆេស បាន​ប្រកាស​ថា នឹងមិនលាលែងពីតំណែងទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

ប្អូនពៅអាស៊ាន!
ប្អូនពៅអាស៊ាន!
2 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម