ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥នាក់​ក្នុង​ករណី​លួច​ម៉ូតូ​...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែឩសភា ឆ្នាំ2020 ម៉ោង 3:21 នាទី ល្ងាច

ភ្នំពេញ៖ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ វេលាម៉ោង​ ១៥៖៣០នាទី​រសៀល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​ទី​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំងនគរបាល​ប៉ុស្ដិ៍​សហការ​ជាមួយ​ជំនាញ​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥នាក់​ក្នុង​ករណី​លួច​ម៉ូតូ​។

97494739_2818905528236431_2841467925431320576_o

ជនសង្ស័យ​ទី​១ឈ្មោះ​ ពុំ​ បុប្ជា​ ភេទ​ប្រុស​ ​មុខរបរ​មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​ទី​១ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។
ជនសង្ស័យ​ទី​២ឈ្មោះ​ យ៉ាន​ ពៅ​ ភេទ​ប្រុស​ ​មុខរបរ​ជាង​សំណង់​។
ជនសង្ស័យ​ទី​៣ឈ្មោះ​ ញិល​ សុីញ៉ាន់​ ភេទ​ប្រុស​ ​មុខរបរ​កម្មករ​សំណង់​ ។
ជនសង្ស័យ​ទី​៤ឈ្មោះ​ ឈន​ អុីណា​ ភេទ​ស្រី​ ​ មុខរបរ​កម្ម​ការីនី​រោង​ចក្រ​ ។
ជនសង្ស័យ​ទី​៥ឈ្មោះ​ សុខ​ ធា​ ភេទ​ស្រី មុខរបរ​កម្ម​ការីនី​រោង​ចក្រ​។

សំភារៈ​ដក​ហូត​រួម​មាន​ ៖​ ម៉ូតូ​ចំនួន​២គ្រឿង​,ទី​១)​ ម៉ាក​ គីម​កូ​ (ចិន​)​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH8991 ,​ ទី​២)​ ម៉ាក​ហុង​ដា​ សេ​ ១២៥ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH3264 ,​ដាវ​កែ​ឆ្នៃ​មួយ​ដេីម​,​កាំបិត​បុ័ង​តោ​ចំនួន​១ដេីម​ និង​សំភារៈ​មួយ​ចំនួន​ទៀត​។

បច្ចប្បន្នជនសង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

 

@Benco


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម