ថៃចាត់ការភិក្ខុសង្ឃដែលចូលរួមធ្វើបាតកម្ម ល្មើសនឹងសីលប្បញ្ញតិ ត្រូវចាប់ផ្សឹក!

សេដ្ឋកិច្ចថ្ងៃសុក្រ ទី13 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 12:57 នាទី ល្ងាច

ដោយ Bong Rith Kh៖

ប្រទេសថៃកំពុងចាត់ការព្រះសង្ឃ ដែលទៅចូលរួមធ្វើបាតុកម្មជាមួយក្រុមបាតុករដែលទាមទារឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចុះចេញពីតំណែង, កែរដ្ឋធម្មនុញ្ញ និងកាត់បន្ថយអំណាចព្រះមហាក្សត្រ នេះត្រូវចោទពីការល្មើសនឹងសីលប្បញ្ញតិ ។

ព្រះសង្ឃថៃចូលរួមធ្វើបាតុកម្ម

ភិក្ខុ-សាមណេរ ជាច្រើនអង្គ បាននិមន្តមកចូលរួមធ្វើបាតុកម្មជាសាធារណៈ ទាមទារខាងផ្លូវនយោបាយ ហើយត្រូវបានអ្នកកាសែត និងប្រជាពលរដ្ឋមិនពេញចិត្ត សុំធ្វើការរិះគន់ចំពោះព្រះសង្ឃដែលប្រព្រឹត្តមិនសមរម្យ ហើយបានថតរូបមកបង្ហោះផ្សាយសែរពេញបណ្តាញសង្គម ។

ព្រះសង្ឃថៃចូលរួមធ្វើបាតុកម្ម

អាកប្បកិរិយាប្រព្រឹត្តបែបនេះ ព្រះសង្ឃ-សាមណេរទាំងនោះ មិនចេះខ្មាស់អៀនចំពោះសកម្មភាពរបស់ខ្លួនទេ ហើយនៅក្នុងព្រះពុទ្ធសាសនាគេច្រើនហៅថា «ខុសច្បាប់» ដោយសំដៅទៅលើព្រះសង្ឃដែលល្មើសនឹងព្រះពុទ្ធប្បញ្ញត្តិ ធ្វើឱ្យអង្គ ឯងធ្លាក់ក្នុងផ្លូវនយោបាយ និងត្រូវបានឧបាសក-ឧបាសិកាស្អប់ខ្ពើម និងលែងគោរព ធ្វើឲ្យសាសនាព្រះពុទ្ធ និងអ្នកសមាទានសីលក្នុងព្រះធម៌ ក៏មានការចុះខ្សោយដែរ ។ បុគ្គលណាដែលដាក់ចិត្តដាក់កាយបួស នោះមានន័យថានឹងលុបបំបាត់កិលេសខាងផ្លូវលោករួចជាស្រេចហើយ ហើយឆ្ពោះទៅរកព្រះធម៌ តែមិនត្រូវប្រព្រឹត្តខុសនឹងធម៌ប្បញ្ញត្តិឡើយ ។

សម្រាប់ហេតុផលនោះ គណៈសង្ឃប្រទេសថៃកំពុងចាត់ការ​ នាំភិក្ខុ-សាមណេរទាំងនោះ បញ្ជូនទៅទទួលទោសវិន័យតាមផ្លូវច្បាប់ព្រះពុទ្ធសាសនា ឬចាប់ផ្សឹកឲ្យប៉ូលិសយកទៅឃុំឃាំង ។

ព្រះសង្ឃខ្មែរចូលរួមធ្វើបាតុកម្ម និងប៉ះទង្គិចជាមួយសមត្ថកិច្ចកន្លងមក

ព្រះសង្ឃខ្មែរចូលរួមធ្វើបាតុកម្មកន្លងមក

បើប្រៀបមកប្រទេសខ្មែរយើងមិនខុសគ្នាទេ មានព្រះសង្ឃ-សាមណេរ ចូលរួមធ្វើបាតុកម្មអហិង្សាក៏មាន ហិង្សាក៏មាន ដែលអាកប្បកិរិយាប្រព្រឹត្តបែបនេះ មិនចេះខ្មាស់អៀនចំពោះសកម្មភាពរបស់ខ្លួន និងមិនប្រព្រឹត្តទង្វើឲ្យឧបាសក ឧសិកា គោរពសក្ការៈឡើយ នេះក្នុងព្រះពុទ្ធសាសនាគេហៅ «ខុសសីលប្បញ្ញតិធម៌ព្រះពុទ្ធ» ដែលសំដៅទៅលើភិក្ខុ ឬសាមណេរអង្គខ្លះដែលបង្កភាពគ្មានសណ្តាប់ធ្នាប់នៅទីសាធារណៈ និងការប្រើហិង្សាដូចជាដុត និងវាយរថយន្ត ជេរជាដើម និងស្រែកប្រកូសប្រកាស រហូតដល់ជេរសមត្ថកិច្ច ជាដើម ៕

 ព្រះសង្ឃថៃចូលរួមធ្វើបាតុកម្ម


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម