ក្មេងប្រុស ពេជ្រ ធារ៉ា មានឆន្ទៈខ្ពស់ ធំឡើងចង់ធ្វើ...

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី16 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 9:56 នាទី ព្រឹក

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើន ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពរបស់ក្មេងប្រុសម្នាក់ មានឈ្មោះ ពេជ្រ ធារ៉ា ខណៈពេលចូលរួមកម្មវិធីប្រណាំងកង់មួយ ដែលបានរៀបចំឡើង ដោយ Cambodia MTB Series។ កុមារា ពេជ្រ ធារ៉ា មានត្រឹមតែកង់ចាស់មួយគ្រឿងប៉ុណ្ណោះ ហើយមិនមានសម្ភារៈដូចគេនោះឡើយ! អ្វីដែលកាន់តែធ្វើឲ្យមហាជនសង្វេគចិត្តខ្លាំងនោះ សូម្បីតែស្បែកជើងធាក់ប្រណាំងកង់ ក៏ប្អូនពុំមានផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែយ៉ាងណាក្ដី កុមារា ពេជ្រ ធារ៉ា មិនរួញរាចំពោះរឿងទាំងនេះ នោះទេ ប្អូនបានដាក់ចិត្តមោះមុត ព្យាយាមតស៊ូអស់ពីសមត្ថភាពរបស់ខ្លួន រហូតទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដោយមានទាំងជនជាតិខ្មែរ និងជនជាតិបរទេសចម្រុះតែម្ដង។ រូបភាពរបស់ប្អូនប្រុស ត្រូវបានមហាជនចែករំលែកយ៉ាងច្រើន ព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង រហូតមានសប្បុរសជនមួយចំនួន បានប្រកាសស្វែងរកប្អូន ក្នុងគោលបំណងចង់ឧបត្ថម្ភដល់ប្អូនប្រុសទាំងផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែវិច្ជិកា ឆ្នាំ២០២០ លោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន បាន Video Call ទៅកាន់កុមារា ពេជ្រ ធារ៉ា ដោយបានសួរនូវសំណួរមួយឃ្លាថា៖«ពេលកូនធំទៅ តើកូនចង់ធ្វើអ្វីដែរ? កុមារា ពេជ្រ ធារ៉ា បានឆ្លើយវិញថា៖«ពេលខ្ញុំធំទៅ គឺចង់ធ្វើទាហាន ដើម្បីការពារប្រទេសជាតិ»។ លោកស្រីក៏បានភ្ជាប់នូវសំណេរមួយឃ្លាថា៖«មើលឆន្ទៈក្មេងខ្មែរគេផងចា៎! ស្រលាញ់ក្មេងខ្មែរ មានឆន្ទៈស្នេហាជាតិ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនាវីដេអូក្រោម ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម