កម្លាំងថៃ ចាប់ខ្មែរ ១១ នាក់លួចឆ្លងព្រំដែនខេត្តស្រះកែវ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី11 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:51 នាទី ល្ងាច

ចាប់ប៉ុន្មានក៏មិនអស់! នេះជាអត្ថបទ​នៃគេហទំព័រថៃ mgronline ដែលបានចុះផ្សាយ ស្តីពីជនជាតិខ្មែរចំនួន ១១ នាក់​ដែលលបលួចឆ្លងចូលព្រំដែនខេត្តស្រះកែវ ប្រទេសថៃ និងត្រូវកងសន្តិសុខខេត្តចាប់បាន ក្នុងពេលកំពុងល្បាតស្ទាក់ចាប់សកម្មភាពចោរលួចរថយន្តទៅលក់នៅប្រទេសជិតខាង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

អ្នកកាសែតរាយការណ៍ថា​  កងកម្លាំងប៉ូលិសល្បាតព្រំដែនទី ១២ នៃកម្លាំងបូព៌ា និងកម្លាំងស្រុលខូកស៊ូង បានឃាត់ចាប់ជនជាតិកម្ពុជាចំនួន ១១ នាក់ ដែលបាននាំគ្នាជិះម៉ូតូពីទឹកដីព្រំដែនកម្ពុជា ចូលទៅភូមិណងខេន ឃុំណងមួង ស្រុកខូកស៊ូង ខេត្តស្រះកែវ ។

ជនជាតិខ្មែរទាំងនោះបានសារភាពថា បានលួចឆ្លងចូលដីថៃដើម្បីទិញអាហារស្រស់ មុននាំខ្លួនដំណើរក្តីតាមច្បាប់ ត្រូវអាជ្ញាធរស្រុកចាប់ឃាត់វាស់កម្តៅការពារជំងឺកូវីដ ១៩​ ជាមុន​ ។ ម៉ូតូរបស់ពួកគេម្នាក់ៗ មានសុទ្ធតែដាក់កន្ត្រកទាំង សងខាងនៅផ្នែកខាងក្រោយ ដើម្បីទិញទំនិញ ឬបន្លែស្រស់ ផ្លែឈើស្រស់ជាដើម ។

ជាមួយនេះ សមត្ថកិច្ចថៃបានរឹបអូសម៉ូតូ ៤ និងរថយន្ត ៣ គ្រឿង មុនពេលបញ្ជូនទៅកាន់តំបន់គោលដៅ ដែលត្រូវចោរលួចឆ្លងដឹងតាមរយៈ Aplication នៅភូមិណងយ៉ាកែវ ស្រុកខូកស៊ុង ដែលនឹងទទួលបានប្រាក់ឈ្នួលចំនួន ១.៨០០ បាត ហើយនៅពេលមកដល់ឲ្យទាក់ទងទៅមេខ្យល់ឈ្មោះ ចេវ៉ាន់ តែទីបំផុត ត្រូវប៉ូលិសចាប់ខ្លួនបានមុន ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម