ឯកឧត្តម ង៉ូវ បូរីណា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលការណ៍ណែនាំរួមសិក្ខាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី22 ខែធ្នូ ឆ្នាំ2020 ម៉ោង 2:02 នាទី ល្ងាច

ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ និង ជាទីប្រឹក្សាក្រសួង លោក ស៊្រុន សារ៉ន អនុប្រធាន នាយកដ្ឋាន ហិរញ្ញវត្ថុ នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញ្ញវត្ថសាធារណៈ របស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (Zoom) ។

គោលបំណង ដើម្បីប្រមូលព័ត៌មាន និងធាតុចូលគន្លឹះៗ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការរៀបចំគោលការណ៍ណែនាំរួមឱ្យបានគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅនិងមានវិសាលភាពគ្របដណ្ដប់លើវដ្តថវិកាទាំងមូល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម