ដោយ សូរ្យសែង៖
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយ នៅក្នុងយុគសម័យនៃការរីករាលដាលមេរោគកូវីដ-១៩ គឺពិតជាពិបាកណាស់ ប៉ុន្តែស៊ុបភើរគូស្វាមីភរិយាជនជាតិម៉ាឡេស៊ី បានរៀបចំពិធីមង្គលការសម្រាប់ភ្ញៀវប្រមាណមួយម៉ឺននាក់ ដោយមិនរំលោភលើបទប្បញ្ញត្តិស្តីពីការការពារការរីករាលដាលនៃកូវីដ-១៩ ដែលរដ្ឋាភិបាលតម្រូវឱ្យមានភ្ញៀវមិនលើសពី២០ នាក់ឡើយ ។ ការពិតភ្ញៀវដែលចូលរួមសម្តែងស្វាគមន៍នោះ គឺគ្រាន់តែបើករថយន្តទំនើបៗកាត់មុខកូនកម្លោះ-កូនក្រមុំ និងឪពុកម្តាយប៉ុនណោះឯង ។
នៅព្រឹកថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ ២០២០ គេបានរៀបចំឡើងនៅមុខច្រកចូលអគារតុលាការកំពូលនាទីក្រុងពុត្រាចាយ៉ា (Putrajaya) កូនក្រមុំដ៏ស្រស់ស្អាត គឺ អូសៀនអាណេ អាឡាហ្គៀអា ឈរនៅក្បែរកូនកំលោះ ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ឈ្មោះ តេងហ្គូ មហាម៉ាដ ហាហ្វីស កូនប្រុសរបស់អ្នកនយោបាយដ៏មានឥទ្ធិពលមួយរូប Tenguad Nantengkumansor និងជាអតីតរដ្ឋមន្រ្តីក្រសួងដែនដីសហព័ន្ធ ខណៈពេលដែលភ្ញៀវទាំងអស់បើកឡានទៅមុខហើយយឺតៗ គ្រវីដៃដើម្បីអបអរសាទរ និងជូនពរដល់គូស្វាមី និងឪពុកម្តាយ រថយន្តបើកកាត់មានប្រមាណជាង ១០.០០០ គ្រឿង ។ ទោះបីដំណើរការនេះហាក់មានសភាពធម្មតានៅក្នុងសាលពិធីជប់លៀងក៏ដោយ ប៉ុន្តែពោរពេញទៅដោយការពេញចិត្ត មានសុវត្ថិភាពពីមេរោគឆ្លងតាមគោលការណ៍គម្លាតសង្គម ការរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នា ។
BBC រាយការណ៍ថា លោក តេងហ្គូ អាតឮណានឮ តេងហ្គូ ម៉ាន់សូរ ប្រារព្ធពិធីនេះឡើង ក៏ចំថ្ងៃខួបកំណើតរបស់លោកផងដែរ ។ ដោយសារតែវិធានការតម្រូវឲ្យគោរពគម្លាតសង្គម ពិធីមង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ ប្រព្រឹត្តទៅគ្មានពិធីជប់លៀងទេ គឺភ្ញៀវដែលបើករថយន្ត នឹងទទួលបានអាហារកញ្ចប់ថ្ងៃត្រង់នៅច្រកចេញ ។
តែក៏មានពិធីជប់លៀងមង្គលការធ្វើឡើងនៅសាលពិធីជប់លៀងនៃមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Putrajaya សម្រាប់រដ្ឋមន្ត្រីជាច្រើនរូបបង្ហាញកិត្តិយសចូលរួម ។
នៅថ្ងៃបន្ទាប់ គឺថ្ងៃច័ន្ទទី ២១ ខែធ្នូ ឪពុករបស់កូនកំលោះ ឈ្មោះ តេងហ្គូ អាត់ណាន់ តេងហ្គូម៉ាន់សូរ ត្រូវចូលរួមសាលក្រមលើករណីពុករលួយប្រាក់ចំនួន ២ លានរីងហ្គីតក្នុងអំឡុងពេលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងដែនដី សហព័ន្ធ គាត់ត្រូវបានចាប់កំហុសចំពោះការចោទប្រកាន់ និងផាកពិន័យ ២ លានរីងហ្គីត និងជាប់ពន្ធនាគារ ១២ ខែ ៕
(ពី BBC, Malaymail, hafizoceane, Facebook of Officialkunan)