ច្បាស់ដូចភ្នែកមើលឃើញ លោកយាយពិការភ្នែក បាបា វេនហ្គា (Baba Vanga) ទស្សទាយឆ្នាំ ២០២១ តើមានហេតុការណ៍អ្វីកើតឡើង?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី26 ខែធ្នូ ឆ្នាំ2020 ម៉ោង 12:57 នាទី ល្ងាច

ដោយ សូរ្យសែង៖

ទម្លាយការព្យាករណ៍ ២០២១ របស់លោកយាយពិការភ្នែកដ៏ល្បីល្បាញ ឈ្មោះ បាបា វេនហ្គា ន័រស្ត្រាដាមុសនៃបាល់កង់ ជនជាតិប៊ុលហ្គារី ស្លាប់ក្នុងវ័យ ៨៥ ឆ្នាំ បានព្យាករណ៍ទុករបស់គាត់ដែលមានរយៈពេល ៣ ពាន់ឆ្នាំមកហើយ នឹងច្បាស់ដូចភ្នែកមើលឃើញ... តោះតាមដានទាំងអស់គ្នា ។

ឆ្នាំ​២០២០ នឹងជិតផុតទៅហើយ ហើយបានឆ្លងកាត់ពោរពេញទៅដោយរឿងល្អក៏មានច្រើន រឿងអាក្រក់ក៏មានច្រើន មនុស្សជាច្រើនកំពុងទន្ទឹងរងចាំការមកដល់នៃឆ្នាំ ២០២១ ហើយសង្ឃឹមថាវានឹងក្លាយជាឆ្នាំល្អប្រសើរ ។

ជាការពិត រៀងរាល់ឆ្នាំនឹងមានពាក្យរបស់គ្រូទាយល្បីៗជាច្រើន ប៉ុន្តែការទស្សន៍ទាយនៅជុំវិញពិភពលោក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត គឺលោកយាយ បាបា វេនហ្គា នេះឯងដែលជាគ្រូទាយពិការភ្នែក ទស្សទាយឆុតត្រឹមត្រូវមិនគួរឱ្យជឿ ហើយនាងបានព្យាករណ៍ថានឹងមានអ្វីកើតឡើងនៅឆ្នាំ 2021 ។

 

ពីវេបសាយ ដេលីម៉េល (Daly Mail) កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ និយាយថា មុននឹងបាត់បង់ជីវិត លោកយាយបានទស្សទាយទុកដល់ឆ្នាំ ៥០៧៦ ឬ ៣០៥៩ ឆ្នាំខាងមុខ ។

សម្រាប់ទំនាយឆ្នាំ ២០២១ លោកយាយ បានទស្សទាយទុកថា ប្រទេសយក្ស ៣ នឹងរួមបញ្ចូលគ្នាតែ ១ហើយ«នាគចិន»ដ៏អស្ចារ្យ នឹងកាន់កាប់លើមនុស្សជាតិ ។

ក្រៅពីនេះគាត់ទាយជាមួយនឹងការឈឺចាប់របស់លោក ដូណាល់ ត្រាំ ​ (Donald Trump) ប្រធានាធិបតីសហរដ្ឋ អាមេរិក, លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី (Vladimir Putin) នឹងមានការព្យាយាមលបធ្វើឃាត រួមទាំងជម្លោះកើតមានឡើងនៅក្នុងទ្វីបអឺរ៉ុប ។

លោកយាយបានទាយទុកទៀតថា ពិភពលោកនឹងឆ្ពោះទៅរកកលយុគ នឹងមានមហន្តរាយកើតឡើងជាច្រើន ប៉ុន្តែទោះយ៉ាងណា រឿងល្អគឺពិភពលោកនឹងរកឃើញវិធីព្យាបាលរោគមហារីកបានជោគជ័យនៅក្នុងឆ្នាំ ២០២១ ។ គេជឿថា ទំនាយរបស់គាត់ទាយឆុតត្រូវច្បាស់ដូចភ្នែកមើលឃើញ ប៉ុន្តែវាទាំងអស់គឺអាស្រ័យលើការវិនិច្ឆ័យនិងការបកស្រាយបុគ្គល ៕

ពី Daily Mail

បកប្រែដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម