តោះចូលអានសម្តីមាសរបស់លោក ហ្ស៊ី ឆ្នាំថ្មី ២០២១ តើចាក់ដោតបេះដូងប្រជាជនចិន និងពិភពលោកយ៉ាងណា?

បុរសថ្ងៃសុក្រ ទី01 ខែមករា ឆ្នាំ2021 ម៉ោង 12:10 នាទី ល្ងាច

ដោយ Bong Rith Kh:

«ភាពអស្ចារ្យកើតចេញពីរឿងធម្មតា  វីរបុរសកើតមកពីប្រជាជន»

«វិធីការពារនិងគ្រប់គ្រងការរាលដាលបានអូសបន្លាយយូរ ប្រជាជននៅទូទាំងពិភពលោកគួរតែធ្វើការរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមកដើម្បីបញ្ចប់ទុក្ខព្រួយពីការរីករាលដាលនៃជំងឺនេះ» ។

នេះជាប្រសាសន៍របស់លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន ថ្លែងក្នុងពិធីទទួលឆ្នាំថ្មីសកល ២០២១ ។

ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង បានពោលក្នុងពិធីចូលឆ្នាំថ្មីសកល ដោយកោតសរសើរចំពោះស្មារតីក្លាហាន និងការលះបង់របស់បុគ្គលិកពេទ្យ អ្នកស្រាវជ្រាវ កម្មករ និងអ្នកស្ម័គ្រចិត្តទាំងឡាយ ដែលបានធ្វើឱ្យប្រទេសចិនទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងឆ្នាំ ២០១៩ ។ លោកបានទៅពិនិត្យតំបន់ចំនួន ១៣ កន្លែងផ្សេងគ្នា និងបានស្វាគមន៍ប្រជាជនឱ្យចាត់វិធានការបង្ការយ៉ាងតឹងរឹង ។

 

ប្រធានាធិបតី ហ្ស៊ី ជិនពីង មានប្រសាសន៍ថា គោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរយៈពេល ៥ ឆ្នាំលើកទី ១៣ (២០១៦-២០២០) ត្រូវបានសម្រេចយ៉ាងពេញលេញ ។ ចំពោះផែនការអភិវឌ្ឍន៍លើកទី ១៤ (២០២១-២០២៥) ដូចដែលវាត្រូវបានគេចាត់ទុកថាមានលក្ខណៈទូលំទូលាយនោះ ប្រទេសចិនបានសម្រេចដោយជោគជ័យនូវគោលដៅជាសកល នៃការរស់នៅប្រកបដោយសុខភាពល្អ និងអាចលុបបំបាត់ភាពក្រីក្រខ្លាំង តាមរយៈការលុបបំបាត់ភាពក្រីក្រក្នុងចំណោមប្រជាជនជិត ១០០ លាននាក់នៅតំបន់ជនបទ ៨៣២ ក្នុងរយៈពេល ៨ ឆ្នាំ ។

ហ្ស៊ី និយាយទៀតថា «ខ្ញុំបានធ្វើដំណើរទៅកាន់តំបន់ក្រីក្រចំនួន ១៤ កន្លែង ហើយខ្ញុំតែងតែចងចាំពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រជាជន ហើយចូលរួមពេញបេះដូងពីដៃគូរបស់យើងដែលលុបបំបាត់ភាពក្រីក្រ... យើងត្រូវតែឈររឹងមាំដូចឫស្សីដែលចាក់ប្ញសនៅក្នុងថ្ម, ជើងឈរនៅលើដីដើម្បីគូររូបភាពដ៏ស្រស់ស្អាតនៃទីជនបទ ត្រៀមខ្លួនដើម្បីឆ្ពោះទៅរកវិបុលភាពរួមគ្នា» ។

«...ឆ្នាំនេះគឺជាខួបលើកទី ៤០ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសស៊ើនជើន និងខួបលើកទី ៣០ នៃការអភិវឌ្ឍតំបន់ភូតុងក្នុងសៀងហៃ, ការបើកចំហ និងកំណែទម្រង់បានបង្កើតភាពអស្ចារ្យនៃការអភិវឌ្ឍន៍ នៅពេលអនាគតប្រទេសចិនគួរតែធ្វើកំណែទម្រង់ស៊ីជម្រៅ និងពង្រីកការបើកចំហរបស់ខ្លួនដោយភាពក្លាហានកាន់តែខ្លាំង កាន់តែរីកដូចផ្កា» ។

«យើងមិននៅឯកោទេ ហើយពិភពលោកគឺជាគ្រួសារតែមួយ បន្ទាប់ពីឆ្នាំដ៏លំបាក យើងយល់ពីសារសំខាន់នៃសហគមន៍មនុស្សជាតិដែលមានអនាគតរួមគ្នា ច្រើនជាងពេលណាៗទាំងអស់» ។

ប្រធានាធិបតីចិនបានបញ្ជាក់បន្ថែមទៀតថា «ឆ្នាំ ២០២១ គឺជាឆ្នាំនៃខួប ១០០ ឆ្នាំនៃបក្សកុម្មុយនីស្តចិន ដែលជាការធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងសន្ទុះដ៏អស្ចារ្យ ទោះពេលវេលាបានកន្លងទៅរយឆ្នាំក៏ដោយ» ។

ប្រធានាធិបតីចិនពោលថា មាគ៌ាឆ្ពោះទៅរក «គោលដៅពីររយឆ្នាំ» ការធ្វើដំណើរថ្មីមួយនៃការកសាងប្រទេសសង្គមនិយមទំនើបទូលំទូលាយកំពុងតែចាប់ផ្តើមឡើង ផ្លូវធ្វើដំណើរនៅខាងមុខនៅវែងឆ្ងាយ ការប្តេជ្ញាចិត្តគឺជាមធ្យោបាយតែមួយគត់ឆ្ពោះទៅមុខ យើងបានប្រយុទ្ធកាត់បន្លា និងឆ្លងទន្លេរាប់ម៉ឺនខ្សែ និងភ្នំរាប់ពាន់ ។

ប្រធានាធិបតីចិនក៏បានកោតសរសើរចំពោះការជឿនលឿនផ្នែកវិទ្យាសាស្ត្ររបស់ប្រទេសចិន ដូចជាយាន រុករកព្រះអង្គារទៀនវិន (Tianwen-1), យានរុករកឋានព្រះច័ន្ទឆាងអឺ (Chang’e-5) និងនាវាមុជទឹក Fendouzhe។

ប្រទេសរបស់យើងនឹងរីកចម្រើន ហើយប្រជាជនរបស់យើងនឹងរស់នៅដោយសុខសាន្ត សូមឱ្យជាឆ្នាំដែលអ្នកទាំងអស់គ្នាមានសាមគ្គីភាពរលូន និងសុភមង្គល!» ៕

ប្រែសម្រួលពីវេបសាយ mgronline

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម