ផ្ញើក្តីរំលែកការលំបាកដល់បងប្អូននៅថៃ ! រដ្ឋាភិបាលថៃចេញវិធានការគ្រប់គ្រងខ្ពស់ចំនួន ១៨ ខេត្ត ការពារការរាលដាលកូវីដកាន់តែខ្លាំង

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី02 ខែមករា ឆ្នាំ2021 ម៉ោង 4:33 នាទី ល្ងាច

ប្រទេសថៃ នៅថ្ងៃទី ២ ខែមករានេះ បានថ្លែងការណ៍ថា ដោយសារមានការរាតត្បាតមេរោគកូវីដ១៩ កាន់តែខ្លាំង រហូតមានអ្នកស្លាប់ដោយពុំមានទំនាក់ទំនងជាមួយមជ្ឍមណ្ឌល ដូច្នេះរដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការគ្រប់គ្រងតឹងរឹងជាបន្ទាន់ ។

វិធានការនោះ គឺគ្រប់គ្រងខ្ពស់បំផុត ១៨ ខេត្ត និងតំបន់ផ្សេងៗទៀត ចាប់ពីថ្ងៃទី ៤ មករាតទៅ ៖

ខេត្តតាក, នន្ទបុរី, ប៉ាធុមថានី, ផ្រះណៈខនស្រ៊ីអយុធ្យា, ស្រះបុរី, លពបុរី, សិង្គបុរី, អាងថង, ណៈខនណាយក, កាញជុនបុរី, ណៈខនប៉ាធុម, រ៉ាចបុរី, ស៊ុផាន់បុរី, ប្រាចួបសិរីខាន់, ផេចបុរី, សាមុតសាខន, សាមុតស៊ុងក្រាម, ឆៈឆឺងថេរ៉ា, ប្រាចីនបុរី, ស្រះកែវ, សាមុតន្រាកាន, ច័ន្ទបុរី, ឈុនបុរី, ត្រាត, រៈយ៉ង, ឈុមផន, រៈណង និងទីក្រុងបាងកក ។ អាចតំបន់ខេត្តផ្សេងៗទៀតមានដូចជា សុខោទ័យ, កាំផែងផេច, ណៈខនសុវណ្ណ, ឧទ័យថានី, ឆ័យណាត, ផេចប៊ូន, ឆ័យភូមិ, បុរីរ៉ាំ, ណៈខនរ៉ាចសីមា, ស៊ុរាថានី និង ផ័ងង៉ា ។

ដូច្នេះ សូមផ្ញើក្តីរឮក ​និងក្តីរំលែកការលំបាកដល់បងប្អូនពលករខ្មែរ ដែលមានរស់នៅខេត្តទាំង ១៨ នេះ ចូរប្រុងប្រយ័ត្នខ្ពស់ គោរពតាមវិធានការរបស់ក្រសួងសុខាភិបាលថៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម