កំណើតស្នេហ៍ក្នុងភ្លើងសង្គ្រាម!

បុរសថ្ងៃអង្គារ៍ ទី05 ខែមករា ឆ្នាំ2021 ម៉ោង 11:42 នាទី ព្រឹក

Admin សូរ្យរិទ្ធ ៖

 

ជាចំណងជើងអត្ថបទរបស់បណ្ណាធិការ (Admin) គេហទំព័រ «មតិអ្នក» និយាយអំពីម្នាក់ដែលធ្លាប់ជាយុទ្ធជនដ៏សាមញ្ញ ហ៊ានចំណាយជីវិតធ្វើជាដើមទុន ហ៊ានលះបង់សាច់ឈាមស្រស់តស៊ូប្រយុទ្ធផ្តួលរំលំរបបព្រៃផ្សៃ ប៉ុល ពត និងត្រូវទទួលពិការភ្នែក ព្រោះដើម្បីជាតិមាតុភូមិ ប្រជាជន និងគ្រួសារ ដែលនិរាសព្រាត់ប្រាសគ្រួសាររគួរសង្វេគ នោះគឺបុរស «ហ៊ុន សែន» ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារដ៏គួរឲ្យចាក់ដោត និងគួរឲ្យកម្សត់ ចំថ្ងៃខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់សម្តេច (៥ មករា ១៩៧៦ -៥ មករា ២០២១)។ សម្តេចសរសេរថា «ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ ។ ជីវិតជាយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ ។

សម្តេចថ្លាថ្លែងពីជីវិតឯកជនប្តីប្រពន្ធក្នុងសម័យសង្គ្រាម បន្ទាប់ពីរៀបការហើយ គ្មានទេពាក្យថា«សេចក្តីសុខ»។ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ  ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ ។

 

«ទុក្ខស្រីប្តីព្រាត់» បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កម្សត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។

ពីមុន រហូតមកទល់នឹងបច្ចុប្បន្ននេះ សម្តេចបានប្រើគតិបណ្ឌិតដែលប្រៀបដូចភ្លើងប្រទីប មកបំភ្លឺជីវិតរបស់ប្រជាជនឲ្យរុងរឿង ឲ្យប្រទេសជាតិរីកចម្រើន មានមុខមាត់ក្នុងជាតិ និងលើឆាកអន្តរជាតិ ដែលចេញពីឧត្តមគតិស្នេហាជាតិពិតៗ រួចដណ្តើមយកសន្តិភាព ឲ្យប្រទេសមានសុខសាន្តត្រើនគួរសប្បាយរីកថ្លើម និងការរីកចម្រើនជាជំហានៗ ដែលឆ្លងកាត់ឧបសគ្គរយជំពូក ទម្រាំបានដូចសព្វថ្ងៃ ។  

 

ក្នុងខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ ឆ្នាំ សម្តេចតេជោ មិនភ្លេចជូនពរថា ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម