ស្ថានទូតខ្មែរប្រចាំនៅថៃ ប្រកាសជូនដំណឹងពលរដ្ឋខ្មែរ

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែមករា ឆ្នាំ2021 ម៉ោង 8:52 នាទី ព្រឹក

 អត្ថបទ ពិសិទ្ធ៖

ដោយសារស្ថានភាពនៃការរីករាលដាលជំងឺ Covid-19កាន់តែមានភាពធ្ងន់ធ្ងរ ប្រទេសថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដូច្នេះហើយស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានចេញសេចក្តីប្រកាសជូនដំណឹងដល់ពលរដ្ឋខ្មែរនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ។

ការដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រាជរដ្ឋាភិបាលថៃ ធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលការឆ្លងនៃជំងឺកូវីដ-១៩ ជារលកថ្មីនៅក្នុងប្រទេសថៃ ។

ស្ថានទូតកម្ពុជា សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ ដែលកំពុងស្នាក់នៅសិក្សាក្តី ធ្វើការក្តី បន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់ប្រទេសថៃឲ្យបានខ្ជាប់ខ្ជួន និង មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត ។

ខ្មែរនៅក្នុងប្រទេស សូមចូលរួមផ្ញើសេចក្តីនឹករឭក និងចែករំលែកទុក្ខលំបាកដែលកើតមានក្នុងដំណាក់កាលមេរោគកូវី-១៩ រាតត្បាតនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម