បៃដេន ឲ្យ ត្រាំ ចេញមុខទទួលខុសត្រូវ ក្នុងពេលបាតុករបុកចូលសភា

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែមករា ឆ្នាំ2021 ម៉ោង 10:27 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ម្សិលមិញ (៦ មករា) ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកបុកចូលអគាររដ្ឋសភា (Capital Hill) ដើម្បីបណ្តេញលោក ចូ បៃដេន ប្រធានគណបក្សប្រជាធិបតេយ្យ ក្នុងដំណាក់កាលដែលលោកទទួលជាប្រធានាធិបតីសហរដ្ឋអាមេរិកលើក ទី ៤៦ ។

ក្រុមបាតុករបានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងរដ្ឋសភា ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បណ្តេញបាតុករឲ្យចេញក្រៅ ក្នុងនេះមានការបាញ់កាំភ្លើងបណ្តាលឲ្យប៉ូលិសត្រូវរបួសជាច្រើននាក់ និងមានស្លាប់់ម្នាក់ ។

លោក ដូណាល់ ត្រាំ បានឡើងថ្លែងលើវេទិកា ប្រាប់ទៅក្រុមអ្នកគាំទ្ររបស់លោក ឲ្យត្រលប់ទៅផ្ទះវិញ តែនៅតែចោទថា ការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលួចបន្លំ ។

លោក បៃដេន បានថ្លែងពីការិយាល័យនៅក្នុងទីក្រុងវីលមិងតុន រដ្ឋដេឡាវែរ បានអំពាវនាវឲ្យ ដូណាល់ ត្រាំ ចេញមកទទួលខុសត្រូវនូវហេតុការណ៍ហិង្សាដែលកើតមានឡើង ដោយបញ្ជាក់ថា ទង្វើបែបនេះ មិនអង្រួនពលរដ្ឋអាមេរិកាំងទាំងអស់ទេ ។ ត្រាំ បានឲ្យអ្នកគាំទ្រត្រឡប់ទៅផ្ទះវិញ តែនៅតែអះអាងថា គាត់ជាអ្នកឈ្នះឆ្នោត

រឿងស្រដៀងនេះ តាមប្រវត្តិសាស្ត្រអាមេរិក ធ្លាប់បានកើតមានឡើងម្តង កាលពីឆ្នាំ១៨១៤។ សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់សម្រាប់ឲ្យអង្គសភាទាំងពីរ បោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ជាផ្លូវការ ដើម្បីលោកធ្វើការស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើការរៀបចំសម័យប្រជុំឡើងវិញ នឹងត្រូវធ្វើឡើងនៅពេលណាឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម