វៀតណាមកាត់ទោសអ្នកកាសែត ៣ នាក់ ពីបទផ្សព្វផ្សាយប្រឆាំងរដ្ឋាភិបាល

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែមករា ឆ្នាំ2021 ម៉ោង 3:27 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

 

រ៉យទ័រចុះផ្សាយថា តុលាការប្រទេសវៀតណាមបានកាត់ទោសអ្នកកាសែតឯករាជ្យចំនួន ៣ នាក់ ១១-១៥ ឆ្នាំ ពីបទរកឃើញថាមានកំហុសក្នុងការផ្សព្វផ្សាយការប្រឆាំងនឹងរដ្ឋ ។

នៅក្នុង​ការជំនុំជម្រះរយៈពេល ១ ថ្ងៃនៅទីក្រុងហូជីមិញ លោក ផាម ជីហ៊្វុង ស្ថាបនិកសមាគមក្រុមអ្នកកាសែតឯករាជ្យ​វៀតណាម, ង្វៀន ទាងធ្វី អតីតនាយទាហាន និង ឡេ ហិវមីង តួន សមាជិកសមាគម មានពិរុទ្ធភាពចំពោះការរៀបចំផ្សព្វផ្សាយព័ត៌មានសម្ភារៈ សម្រាប់គោលបំណងប្រឆាំងនឹងរដ្ឋាភិបាល (ក្រសួងមហាផ្ទៃវៀតណាមនិយាយ)។ អ្នកទាំង ៣ នាក់ជាអ្នកអំពាវនាវរកប្រជាធិបតេយ្យ ។

ទោះជាវៀតណាមបានដំណើរការកែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយក៏ដោយ និងបើកចំហពីការប្រែប្រួលសង្គម ប៉ុន្តែបក្សកុម្មុយនិស្តដែលគ្រប់គ្រងប្រទេសវៀតណាម នៅតែរឹតបន្តឹងអ្នកសារព័ត៌មានយ៉ាងតឹងរឹងបំផុត រួមទាំងការវិភាគបន្តិចបន្តួច ។

បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយ ង្វៀន ភូជុង អាយុ ៧៦ ឆ្នាំ បានបង្កើនការបង្ក្រាបលើអ្នកប្រឆាំងនៅមុនមហាសន្និបាតរបស់គណបក្សដែលគ្រោងធ្វើនៅចុងខែនេះ។

លោក ហ៊្វុង ត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ ហើយលោក ធ្វី និងលោក តួន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ ។ ពួកគេសរសេររបាយការណ៍បង្ខូចទ្រង់ទ្រាយ និងបរិហាកេរ្តិ៍ដល់រដ្ឋបាលសាធារណៈ និងរំលោភផលប្រយោជន៍របស់បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋ ។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា សេចក្តីសម្រេចនេះបានគូសបញ្ជាក់ពីការមើលងាយរបស់រដ្ឋាភិបាលចំពោះសេរីភាពសារព័ត៌មាន ជាពិសេសនៅមុនមហាសន្និបាត ។

លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំតំបន់អាស៊ីបាននិយាយថាការចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែតគឺមិនពិតទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម