Breaking News: យន្តហោះឥណ្ឌូនេស៊ីបាត់ពីរ៉ាដា ផ្ទុកអ្នកដំណើរ ៦២ នាក់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី09 ខែមករា ឆ្នាំ2021 ម៉ោង 8:45 នាទី ល្ងាច

វេលាម៉ោងជិត ១៨និង៥៥នាទី ល្ងាចថ្ងៃទី ៩ មករានេះ យន្តហោះបូអ៊ីង 737-500 នៃជើងហោះហើរ Sriwijaya ប្រទេសឥណ្ឌូនេស៊ី Fly SJ182 ដែលហោះពីទីក្រុងហ្សាការតា-ប៉ុនទីយ៉ាណាក់ ត្រូវបាត់ការទាក់ទងនៅម៉ោង ១៤និង៣០នាទី ក្រោយពីហោះឡើងបានបន្តិច ។

វេបសាយ Flighttradar.24.com ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ៥៦ នាក់ រួមទាំងនាវិក និងបុគ្គលិក ៦ នាក់ បានបាត់ដាននូវកម្ពស់ ១០.០០០ ហ៊្វូត មិនដលើ ១នាទីផងមុនបាត់ខ្លួន ក្រោយហោះឡើងពីទីក្រុងហ្សាការតាប្រមាណ ៤ នាទី ។ យន្តហោះដឹកអ្នកដំណើរ ៥៦ នាក់ រួមទាំងនាវិក និងបុគ្គលិក ៦ នាក់ទៀត មិនដឹងជោគវាសនានៅឡើយ ។

ព័ត៌មានថ្មីៗនេះបានរកឃើញថា គេសង្ស័យនៃការធ្លាក់យន្ដហោះនៅសមុទ្រ ក្បែរនោះ ដែលកំពុងរង់ចាំការបញ្ជាក់ថាវាជាផ្នែកមួយនៃការហោះហើរ ៕

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម