ផេនស៍ បែកបាក់យ៉ាងច្បាស់ក្រឡែតជាមួយ ត្រាំ ! រយៈពេល ១៥០ ឆ្នាំដែល ត្រាំ ជាប្រធានាធិបតីដំបូង មិនចូលរួមក្នុងពិធីសច្ចាប្រណិធាន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី10 ខែមករា ឆ្នាំ2021 ម៉ោង 3:23 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ផេនស៍ បានបែកបាក់គ្នាយ៉ាងច្បាស់ក្រឡែតជាមួយលោក ត្រាំ ដែលព្យាយាមរារាំងលទ្ធផលបោះឆ្នោតនៅនាទីចុងក្រោយ ហើយ ត្រាំ  ក៏បានជំរុញក្រុមមនុស្សជាច្រើនឱ្យរារាំងការងាររបស់ ផេនស៍ Pence ។

បន្ទាប់ពីលោក ម៉ាយ ផេនស៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបដិសេធការអះអាងរបស់លោក ត្រាំ ចំពោះលទ្ធផលឈ្នះរបស់ បៃដេន ហើយត្រូវ លោក ត្រាំ ខឹង តែទីបំផុតថ្មីៗនេះ ផេនស៍ បានបង្ហាញជំហរក្រែងរ៉ែងម្តងទៀត ។

លោក ម៉ាយ ផេនស៍ (Mike Pence) នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក ចូ បៃដេន (Joe Biden) ជាមួយ កាម៉ាឡា ហារីស  (Kamala Harris) នៅថ្ងៃទី ២០ ខែមករា ។ លោក ត្រាំ បាននិយាយថា លោកនឹងមិនចូលរួមទេ នេះគឺជាប្រធានាធិបតីដំបូងគេក្នុងរយៈពេល ១៥០ ឆ្នាំដែលមិនចូលរួមសច្ចាប្រណិធានរបស់ប្រធានាធិបតីថ្មី ។

យោងតាមមនុស្សពីរនាក់ដែលបានដឹងរឿងនេះថា លោក ផេនស៍ គ្រោងនឹងចូលរួម ព្រឹត្តិការណ៍នៅថ្ងៃទី២០ ខែមករា ។ ចំណែកលោក ត្រាំ និយាយនៅលើទ្វីតធើ មុនបិទថា «គាត់នឹងមិនចូលរួមក្នុងពិធីស្បថ» នោះទេ ។

កាលពីសប្តាហ៍មុន លោកអនុប្រធានាធិបតី ម៉ាយ ផេនស៍ បានច្រានចោលការអំពាវនាវរបស់លោក ត្រាំ ដើម្បីលុប​ចោល​ការយល់ព្រទទួលស្គាល់ការបោះឆ្នោត ហើយគាត់ក៏បានដើរតួនាទីជាប្រធានទទួលយកការយល់ព្រមនូវលទ្ធផលបោះឆ្នោត ដែលលោក បៃដេន (Biden)ទទួលជ័យជម្នះផងដែរ ។

ក្នុងអំឡុងពេលពិចារណាលទ្ធផលនៃការបោះឆ្នោត មានក្រុមអ្នកគាំទ្រ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង បានវាយលុកចូលសភាខុនហ្គ្រេស រហូតមានមនុស្ស ៥ នាក់បានស្លាប់ ក្នុងនេះទាំងប៉ូលីសផង ប៉ុន្តែបន្ទាប់ពីការគ្រប់គ្រងស្ថានការណ៍ លោក ផេនស៍ បានគាំទ្រលោក បៃដេន និងបានថ្កោលទោសក្រុមបាតុករ ។

ទោះយ៉ាងណា លោក ផេនស៍ ដែលតែងជារូបភាពអាក្រក់ខ្លាំងនៅក្នុងក្រសែភ្នែកបក្សប្រជាធិបតេយ្យ (Democrate) ត្រឡប់ជាបានទទួលការពេញនិយមទ្វេឡើង ដោយសារតែជំហររឹងមាំរបស់គាត់ក្នុងការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ ហើយបានទទួលការយល់ព្រមពី បៃដេន ផងដែរ ។

សប្តាហ៍មុនដែរ ​មុនលោក បៃដេន ប្រាប់អ្នកសារព័ត៌មានថា លោកយល់ស្របតាមលោក ត្រាំ ថា គាត់មិនគួរចូលរួមក្នុងពិធីសម្បថនោះទេ ប៉ុន្តែសម្រាប់លោក ផេនស៍ លោក បៃដេននិយាយថា «រីករាយស្វាគមន៍» ហើយគាត់មានអារម្មណ៍ថា មានកិត្តិយសប្រសិនបើអនុប្រធានាធិបតី ម៉ាយ ផេនស៍ បានចូលរួមពីធីសច្ចាប្រណិធាននៅថ្ងៃទី ២០ មករា ។ បៃដេន និយាយថា «ខ្ញុំមានកិត្តិយសដែលមានវត្តមានរបស់គាត់នៅទីនោះ!» ៕

លោក Biden បាននិយាយថា៖ «ខ្ញុំនឹងមានកិត្តិយសដែលមានគាត់នៅទីនោះ។

 

រូបថតរបស់  MANDEL NGAN / AFP

ពីវេបសាយ posttoday


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម