គុំគួនដល់ម្លឹង! បណ្ណារក្សម្នាក់ សូម្បីតែសៀវភៅរបស់ ត្រាំ ក៏ដុតចោលដែរ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី19 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 3:21 នាទី ល្ងាច

បណ្ណារក្សម្នាក់នៅ Tennessee ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីគាត់បានដុតសៀវភៅរបស់អតីតប្រធានា​ធិបតីអាមេរិក ដូណាល់ ត្រាំ និងអ្នកអត្ថាធិប្បាយនយោបាយស្តាំនិយមលោក អាន កូលធ័រ ដែលគាត់បានអះអាងថា បានអនុវត្តតាមច្បាប់បណ្ណាល័យ ឲ្យកម្ចាត់សៀវភៅ «ចាស់ខូច ឬមិនមែនការពិត» ។

កាមេរ៉ុន ដឺ វីល្លៀមស៍ (Cameron de Quintes Williams) បណ្ណារក្សនៃបណ្ណាល័យសាធារណៈ Chattanooga ត្រូវបានបណ្តេញចេញពីការងាររបស់គាត់ បន្ទាប់ពីគាត់បានបង្ហោះវីដេអូបង្ហាញថាគាត់កំពុងចាក់រាវ (Pour the liquid down) នៅលើសៀវភៅរឿង How to Talk to Liberals (If You Must) របស់ Coulter និងសៀវភៅរបស់លោក Trump មានចំណងជើងថា «Crippled America» ។

ទោះយ៉ាងណា បណ្ណាល័យបាននិយាយថា មានបទប្បញ្ញត្តិដើម្បីដាក់កម្រិតសៀវភៅប្រភេទខ្លះ ប៉ុន្តែសៀវភៅរបស់ Trump និង Coulter មិនមាននៅក្នុងនោះទេ ខណៈពេលដែលការសម្រេចចិត្តបណ្តេញ Williams នេះគឺស្របតាមគោលការណ៍បណ្ណាល័យ ។

Williams ត្រូវបានចាប់ខ្លួនក្នុងឆ្នាំកន្លងមក ពេលចូលរួមក្នុងការតវ៉ារបស់ក្រុម Black Lives Matter ចំពោះការរាំងស្ទះដល់រថយន្តសង្គ្រោះបន្ទាន់ ៕

ពី The Guardian

រូបភាព Brendan Smialowski / AFP

ដោយ ចាន់ធឿន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម