អ្នកតវ៉ាការចាក់វ៉ាក់សាំងនៅអូស្ត្រាលី ៖ «រាងកាយខ្ញុំ ខ្ញុំជ្រើសរើសខ្លួនឯង», «ចាក់វ៉ាក់សាំង ឬការសាកល្បង?», «ខ្ញុំមិនចាប់អារម្មណ៍ ប្រសិនអ្នកត្រូវការចាក់វ៉ាក់សាំងក៏ចាក់ទៅ តែកុំមកបង្ខំឲ្យខ្ញុំចាក់?»

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី21 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 10:51 នាទី ព្រឹក

ដោយ សូរ្យសែង៖

នៅប្រទេសអូស្ត្រាលី មានក្រុមប្រជាជនដើរក្បួនជាច្រើនទីក្រុង ដើម្បីប្រឆាំងនឹងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលនឹងចាប់ផ្តើមឡើងនៅសប្តាហ៍ក្រោយនេះ ។ កាលពីថ្ងៃសៅរ៍ ទី ២០ កុម្ភៈម្សិលមិញ មនុស្សបានដើរក្បួនមានដូចទីក្រុងមេលប៊ើន, ស៊ីដនី និង ប៊្រីសបេន ប្រឆាំងនឹងការចាក់វ៉ាកសាំងរបស់ក្រុមហ៊ុន ហ្វៃហ្សឺរ (Pfizer) ដោយសន្តិវិធី លើកលែងតែទីក្រុងមេលប៊ើនមួយគត់ ដែលប៉ះទង្គិចជាមួយប៉ូលិស ។

មនុស្សជាច្រើនពាន់នាក់ ភាគច្រើនមានកាន់បដាសរសេរប្រឆាំងការវ៉ាក់សាំង ដូចជា «រាងកាយខ្ញុំ ខ្ញុំជ្រើសរើសខ្លួន ឯង», «ចាក់វ៉ាក់សាំង ឬការសាកល្បង?» ស្របពេលដែលអ្នកតវ៉ាម្នាក់ស្រែកថា «ខ្ញុំមិនចាប់អារម្មណ៍ ប្រសិនអ្នកត្រូវការចាក់វ៉ាក់សាំងក៏ចាក់ទៅ តែកុំមកបង្ខំឲ្យខ្ញុំចាក់?» ។

នៅទីក្រុងមេលប៊ើន ប៉ូលិសបានបាញ់ស្ប៉ាយដាក់អ្នកតវ៉ា និងចាប់ខ្លួន ២០ នាក់ ១៥ នាក់ពីបទល្មើសនឹងការគ្រប់គ្រងការរាតត្បាតកូវីដ-១៩ និង ៥នាក់ទៀតពីបទរារាំងការចាប់ឃុំ និងប្រតិបត្តិការតួនាទីរបស់បូលិស ។

ប្រទេសអូស្ត្រាលីត្រៀមចាក់វ៉ាក់សាំងឲ្យប្រជាជននៅថ្ងៃច័ន្ទ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលផលិតដោយក្រុមហ៊ុន Pfizer ។ ក្រុមដំបូងដែលទទួលបានចាក់វ៉ាក់សាំងដំបូង គឺក្រុមគ្រូពេទ្យជួរមុខ, មន្ត្រីគ្រប់គ្រងព្រំដែន និងមនុស្សចាស់ជរា ឬអ្នកថែទាំងជនចាស់ជរា ដែលមានចំនួនជាង ៧០០.០០០ នាក់ ហើយការចាក់វ៉ាក់សាំងនេះមិនគិតថ្លៃ និងមិនមានការបង្ខំ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម