សារព័ត៌មាន CGTN របស់ចិន រាយការណ៍ថា ជួបហ្សែនប្រហាក់ប្រហែលវីរុសកូរ៉ូណាក្នុងសត្វប្រចៀវ នៃដែនសត្វព្រៃប្រទេសថៃ ស្របពេលមានព័ត៌មានយល់ច្រឡំ ឬមិនត្រឹមត្រវថា មានប្រភពពីសត្វប្រចៀវស្រុកខ្មែរ!!!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:17 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ដោយសារមានព័ត៌មានរាយមាយមួយដែលធ្វើឲ្យមានការច្រឡំ ឬផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវថា វីរុសកូវីដ-១៩ មានប្រភពចេញពីកម្ពុជា តាមការរកឃើញនៅលើសត្វប្រចៀវនាឆ្នាំ២០១០ ! បញ្ហានេះក្រសួងសុខាភិបាល តាមរយៈលោកជំទាវ ឱ វណ្ណឌីន ថានឹងធ្វើសន្និសីទនៅថ្ងៃស្អែក ទី ២៣ កុម្ភៈនេះ ។

ពេលនេះ គេហទំព័រ «មតិអ្នក» សូមបកប្រែអត្ថបទមួយរបស់វេបសាយថៃ springnews.co.th ដែលសរសេរអះអាងពីសារព័ត៌មានកាសែត CGTN របស់ចិនថា អ្នកស្រាវជ្រាវបានជួបប្រទះវីរុសកូរ៉ូណា ដែលពាក់ព័ន្ធមេរោគកូវីដ-១៩ នៅក្នុងសត្វប្រចៀវនៃតំបន់សត្វព្រៃបម្រុងទុកក្នុងប្រទេសថៃឯណោះទេ!

វេបសាយសរសេរថា យោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី  Nature Communications ថា សាស្រ្តាចារ្យ Wang Linfa អ្នកជំនាញពី Duke-NUS Medical School បានធ្វើការអង្កេតតាមដាននៅអាស៊ីអាគ្នេយ៍ផ្តោតលើសត្វប្រចៀវ និងសត្វពង្រូល ដោយសារមុននេះឃើញមានវីរុសពាក់ព័ន្ធជាមួយ SARS-CoV-2 ដែលជាវីរុសបង្កឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ នេះឯង ។

ក្រុមស្រាវជ្រាវបានរកឃើញវីរុសកូរ៉ូណា ឈ្មោះ RacCS203 នៅក្នុងសត្វប្រចៀវ នៅក្នុងល្អាងភ្នំសិប្បនិម្មិតនៃដែនជម្រកសត្វព្រៃ ភាគខាងកើតប្រទេសថៃ ដែលប្រហាក់ប្រហែលជាមួយនឹង SARS-CoV-2 ដល់ 91,5% ក្នុងហ្សែនរបស់ពួកវា ហើយក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ RmYN02 ដែលធ្លាប់ជួបនៅក្នុងខេត្តយូនណាន ភាគនិរតីនៃប្រទេសចិន ។

ក្រុមអ្នកស្រាវជ្រាវក៏ត្រួតពិនិត្យឃើញអង្គបដិបក្ខប្រាណ ដែលបណ្តាលឲ្យទៅជាផ្នែកកណ្តាលនៃ SARS-CoV-2 នៅក្នុងសត្វប្រចៀវ ដែលស្ថិតក្នុងអម្បូរជាមួយគ្នា និងនៅក្នុងសត្វពង្រូល នៅតាមចំណុចសត្វព្រៃនៅភាគខាងត្បូងប្រទេសថៃ ដែលជាកន្លែងរកឃើញវីរុសទាក់ទងនឹងវីរុស SARS-CoV-2 ដែលបានរាតត្បាតនៅអាស៊ីអាគ្នេយ៍ ៕

 

បកប្រែពីវេបសាយថៃ springnews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម