ចៅហ្វាយក្រុង ឃួង ស្រេង ចុះពិនិត្យដល់កន្លែងកម្ទេចចោរ និងឧបត្ថម្ភកម្លាំងបង្ក្រាប ២០ លានរៀល

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែមិីនា ឆ្នាំ2021 ម៉ោង 9:14 នាទី ល្ងាច

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅកាត់ថា ប៉េអឹម (PM) ដែលបានបង្ក្រាប និងកម្ទេចចោរប្លន់ ៤ នាក់នៅគេហដ្ឋានក្នុងបុរីអង្គរភ្នំពេញនោះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ថវិកាចំនួន ២០ លានរៀល ដើម្បីលើកទឹកចិត្តចំពោះស្នាដៃបំពេញភារកិច្ចបានល្អប្រសើរ ។

ម៉ោង១១.០០នាទី ថ្ងៃទី០១ ខែ​មីនា ឆ្នាំ២០២១ ​មានហេតុការណ៍កើតឡើងមិននឹកស្មានដល់ ដែលឧក្រិដ្ឋជនមានគ្នា ៤នាក់ បាន​ប្រើប្រាស់​កាំភ្លើង AK វែងមួយ​ដើម និង​កាំភ្លើងខ្លី ២ដើម ចូល​ប្លន់តាមគម្រោងរបស់ពួកគេនូវទឹកប្រាក់ ១លានដុល្លារ និងតាមការអះអាងថា ពេលប្លន់ប្រាក់ហើយនឹងសម្លាប់ម្ចាស់ផ្ទះថែមទៀត ប៉ុន្តែប៉ះចំថ្ងៃស៊យ ថ្ងៃអន្សារបស់ពួកវា ក៏ប្រទះ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ៤ នាក់ ស្លាប់នៅនឹងកន្លែង ៕

រូបពីហ្វេសប៊ុក (ប៉េអឹម)

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម