រីករាយជាមួយថវិកា ២០.០០០ ដុល្លាររបស់ប្តីប្រពន្ធ ទ្រី ដាណា ផ្តល់ជូនកម្លាំងប៉េអឹមបង្ក្រាបចោរប្លន់

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែមិីនា ឆ្នាំ2021 ម៉ោង 4:40 នាទី ល្ងាច

 

ដោយក្តីរំភើបចិត្តចំពោះស្នាដៃប្រតិបត្តិការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបបានចោរប្លន់ ៤ នាក់ទាន់ពេលវេលា លោកស្រី លោកប្រុសដ៏សប្បុរសពីរនាក់ស្វាមី-ភរិយា ទ្រី ដាណា និងពូម៉ៅ (ហៅក្រៅ) បានជូនរង្វាន់ជាការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តបន្ថែមនូវថវិកា ២ ម៉ឺនដុល្លារ ពូម៉ៅជូនផ្ទាល់ចំពោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ។

ពេលនេះ ពួកគាត់កំពុងមមាញឹកចុះការពារតាមមណ្ឌលចត្តាឡីស័ក្ត និងកន្លែងព្យាបាលជំងឺកូវីដ១៩ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ។ សូមបងៗកងកម្លាំងយើងទាំងអស់ សម្រេចជោគជ័យគ្រប់ភារកិច្ច ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ពិតជាមានភាពកក់ក្តៅខ្លាំងណាស់ ។ សារដ៏ចាក់ដោតពីអាខោនហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា (Dana Try)៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម