ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង​ ផ្ញើសារលិខិតជូនពរស្ត្រីក្នុងវិស័យមេធាវី ក្នុងទិវាអន្តរជាតិ ៨ មីនា

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែមិីនា ឆ្នាំ2021 ម៉ោង 5:01 នាទី ល្ងាច

«...ស្រ្តីគ្រប់រូបនៅគ្រប់វិស័យ បានដើរតួនាទីសំខាន់ មិនអាចកាត់ថ្លៃបាននៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ...» ។ នេះជាប្រសាសន៍របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារលិខិតជូនពរស្រ្តី ក្នុងវិស័យមេធាវី នាឱកាសលើកទី១១០ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២១ ក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ-១៩» ។

ឯកឧត្តម និងភរិយា បានសម្តែងនូវមនោសញ្ចេតនា សោមនស្សរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្ត្រីលើគ្រប់វិស័យ គ្រប់រូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា និងសុទ្ធតែបានចូលរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាត ពុះពារជម្នះឧបសគ្គដ៏លំបាកនេះ បានជួយសង្គមគ្រួសារ និងសង្គមជាតិ ។

ដោយឡែក សម្រាប់វិស័យស្ត្រីជាមេធាវី ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តលើកទឹកចិត្តក្នុងការប្រឹងប្រែងប្រកួតប្រជែង សហការ ពុះពារជម្នះបញ្ហាប្រឈម និងការលំបាក ពង្រីកការចូលរួមចំណែកក្នុងវិស័យយុត្តិធម៌ឲ្យបានកាន់តែច្រើន ទាំងគុណភាព និងបរិមាណ សម្តៅលើកស្ទួយឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវីរបស់ស្ត្រីកម្ពុជា ។

ខ្លឹមសារទាំងស្រុង នៃសារលិខិតជូនពរ មានដចខាងក្រោម៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម