ប្រតិបត្តិការ ៣៣ ម៉ោង សម្រេចរួចរាល់បម្លាស់ទីពីព្រែកព្នៅ មកសណ្ឋាគារអាំងទែរកុងទីណង់តាល់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែមិីនា ឆ្នាំ2021 ម៉ោង 9:05 នាទី ព្រឹក

 

រួមគ្នាយើងអាចធ្វើបាន

Together We Can Do It

ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះ យើងបានរួមគ្នាសម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជំងឺប្រមាណ ៥០០នាក់ ។

ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ពីអង្គភាពកងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិ បាល ក្រសួងការងារ សាលារាជធានីភ្នំពេញ អគ្គិសនីកម្ពុជា(EDC) ក្រុមហ៊ុនឯកជន និងមិត្តភ័ក្ត្រទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដោយស្មោះចំពោះម្ចាស់សណ្ឋាគារ The Great Duke ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីសណ្ឋាគារដ៏ធំមួយនេះដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។

ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍ ។

គួរឲ្យសរសើរ គ្រប់ផ្នែកបានរហ័សដៃជើង ទាំងផ្នែកអនាម័យ ទាំងផ្នែកអគ្គិសនី អ្នកបាញ់ថ្នាំសម្លាប់មេរោគ និងផ្នែកផ្សេងៗជាច្រើនទៀត គឺបើកចំហសុច្ឆន្ទៈ រួមគ្នាជាកម្លាំងសាមគ្គី ក្រោមការចាត់ចែងដ៏រវាសរវៃ រហ័សរហួន របស់ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើឲ្យក្រុមការងារបម្លាស់ទីសម្រេចភារកិច្ចត្រឹម ៣៣ ម៉ោង ៕

ផេក Hun Manet

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម