តើមានជីវិតបែបនេះប៉ុន្មាននាក់នៅពេលគ្មានឪពុកម្តាយ ? គួរឲ្យអាណិតបងប្រុស ១៣ ឆ្នាំ តស៊ូចិញ្ចឹមប្អូន​ ៥ នាក់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី10 ខែមិីនា ឆ្នាំ2021 ម៉ោង 5:08 នាទី ល្ងាច

អត្ថបទ Bong Rith Kh:

យើងយកអត្ថបទនេះមក មានបំណងទុកជាមេរៀន សម្រាប់ក្មេងៗដែលកើតមកក្នុងត្រកូលរស់ស្រួល ដេក ដើរ អង្គុយ ហូប កម្សាន្ត មានសព្វបែបយ៉ាង មានឪពុកម្តាយនៅជិតមើលថែទាំ តែបែរជាមិនប្រកប ខ្វះសីលធម៌ និងចំណាយពេលដើរលេង មិនខំរៀន ដូច្នេះយើងសូមឈ្លេចយករឿងនេះ មកអង្រួនស្មារតីកុមារមួយចំនួនឲ្យចេះស្រឡាញ់ឪពុកម្តាយ ស្រឡាញ់គ្រួសារ និងសង្គម ។

កាលបើនិយាយដល់ក្មេងបុ្រសអាយុ ១៣ ឆ្នាំ គឺជាវ័យដែលកំពុងត្រូវការរត់លេងសប្បាយ និងស្ថិតក្រោមម្រាមដៃថែក្សារបស់ឪពុកម្តាយ ប៉ុន្តែសម្រាប់កុមារារូបនេះ បែរជាមានបន្ទុកធ្ងន់ ឈប់រៀន ទទួលតួនាទីជាឪពុករែកពុនចិញ្ចឹមប្អូន ៥ នាក់ មើលថែរក្សាការរៀនសូត្រ ការធ្វើកិច្ចការផ្ទះ និងជីវភាពហូបចុក ។

ក្មេងប្រុសនេះជាកូនច្បងនៃគ្រួសារមួយ ឪពុករបស់ពួកគេបានជាប់ពន្ធនាគារ នៅសល់ម្តាយ និងកូន ៦ នាក់ប៉ុណ្ណោះ ដើម្បីការរស់នៅរបស់កុមារទាំង ៦ នាក់ ម្តាយត្រូវចាកចេញពីភូមិនៅជនបទ ទៅរកកាងារធ្វើនៅក្នុងទីក្រុងដើម្បីបានប្រាក់ផ្ញើមកចិញ្ចឹមកូនទាំង ៦ នាក់ ឱ្យរស់រានមានជីវិត នេះជាកាតព្វកិច្ចនេះធ្ងន់ណាស់ ។

រៀងរាល់ថ្ងៃ បងប្រុសរូបនេះត្រូវភ្ញាក់ពីព្រឹកម៉ោង ៥ ដើម្បីប្រញាប់ត្រៀមអាហារពេលព្រឹកឲ្យប្អូនៗ មុនពួកគេទៅកាន់សាលារៀន ។ ប្អូនៗទាំងអស់ត្រងត្រាប់ស្តាប់បង យកចិត្តទុកដាក់រៀន ពេលណាបងប្រុសទំនេរ ក៏ឆ្អៀតជួយបង្រៀនប្អូនបន្ថែម ។ ពេលខ្លះបងប្រុស មើលទៅជាមនុស្សអំណត់ និងរឹងមាំ ប៉ុន្តែពេលខ្លះគេក៏លួចទៅអង្គុយយំតែម្នាក់ឯង ដោយមិនឲ្យប្អូនៗឃើញ ។

ពួកគេមានជីវិតលំបាកណាស់ បន្លែនិងអាហារត្រូវបានគេប្រមូលនៅក្នុងសួន ឬមានអ្នកជិតខាងយក មកឲ្យ ជាច្រើនលើកពេលឃើញប្អូនៗហូបមិនឆ្អែត គេធ្វើពុតជាមានកិច្ចការដែលចេញពីផ្ទះ ដើម្បីទុកឲ្យប្អូនហូបបានឆ្អែត ប៉ុន្តែប្អូនៗកត្តញ្ញូ បានរំលែកទុកឲ្យបងប្រុសជានិច្ច ព្រោះពួកគេដឹងថា ពេលមានទុក្ខត្រូវរួមពិបាកជាមួយគ្នា ពេលមាន ត្រូវចែលរំលែកគ្នាហូប ។

តាមពិតក្មេងៗទាំងនេះ ទោះបីហាក់ដូចជាពួកគេអាចធ្វើដោយខ្លួនឯងបាន តែពួកគេត្រូវការការថែទាំឪពុកម្តាយច្រើន ព្រោះពួកគេស្ថិតក្នុងវ័យដែលត្រូវការយ៉ាងសំខាន់ ក្នុងការលូតលាស់របស់កុមារ វាគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតដែលមិនអាចបញ្ច្រាស់បាននាពេលអនាគត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម