រុស្ស៊ីទាត់ចោលការចោទប្រកាន់ ថាបំផ្លាញជំនឿវ៉ាក់សាំងរបស់លោកខាងលិច

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី10 ខែមិីនា ឆ្នាំ2021 ម៉ោង 9:49 នាទី ល្ងាច

វិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍ បដិសេធបទចោទប្រកាន់របស់សេតវិមានសហរដ្ឋអាមេរិកថា ចារកម្មរបស់រុស្ស៊ីមានពាក់ពាកព័ន្ធនឹងការបំផ្លាញជំនឿលើវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសលោកខាងលិច ។

រ៉ឺទ័ររាយការណ៍ពីម្សលិមិញថា រដ្ឋាភិបាល ចូ បៃដេន កំពុងត្រួតពិនិត្យស៊ើបអង្កេតចារកម្មរបស់រុស្ស៊ី ដែលមានគោលបំណងបំផ្លាញគម្រោងការរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនថ្នាំ Moderna, Inc និង Pfizer, Inc. ។

រដ្ឋាភិបាលអាមេរិកក៏បានរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណេតចំនួន ៣ បានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់ព័ត៌មានមិនពិតអំពីវ៉ាក់សាំងលោកខាងលិចចំនួនពីរ  រួមទាំងអង្គការអន្តរជាតិ  ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងច្រើនតែធ្លាក់ក្នុងការប្រឆាំងខាងនយោបាយដើម្បីចាក់វ៉ាក់សាំង ប្រទេសរុស្ស៊ីមិនដែលចូលរួមទេ ហើយក៏មិនមានបំណងចូលរួមក្នុងការចាក់វ៉ាក់សាំងជាតិណាមួយផ្សេងទៀតដែរ ការចោទប្រកាន់ទាំងនេះគឺមិនសមហេតុផលទាល់តែសោះ គ្មានមូលដ្ឋាន ដែលយើងមានការសោកស្តាយចំពោះការព្រលយចេញសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិកបែបនេះ ។

យោងតាមមូលនិធិសន្តិសុខជាតិរុស្ស៊ីបានឱ្យដឹងថា វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីត្រូវបានអនុម័តនៅក្នុង ៤៦ ប្រទេស អាចត្រូវបានធ្វើឡើងនៅអឺរ៉ុបខាងលិចជាលើកដំបូងបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងមូលនិធិសន្តិសុខជាតិរបស់ប្រទេសរុស្ស៊ី ជាមួយក្រុមហ៊ុនថ្នាំ Adienne ក្នុងប្រទេសស្វីស ៕

ពី REUTERS

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម