មានការអះអាងថា វ៉ាក់សាំងចិនស៊ីណូហ្វាម មានប្រសិទ្ធភាព

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី11 ខែមិីនា ឆ្នាំ2021 ម៉ោង 2:04 នាទី ល្ងាច

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបង្ហើបឱ្យដឹងថា វ៉ាក់សាំងការពារជំងឺឆ្លងថ្មី (COVID-19) ពីស៊ីណូហ្វាម (Sinopharm) ដែលជាក្រុមហ៊ុនឱសថចិន ពិតជាមានសុវត្ថិភាពប្រសិទ្ធភាព និងគ្មានផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជានោះទេ ។

ប្រទេសកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង Sinofarm ការពារចាប់តាំងពីថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់ពីទទួលបានវ៉ាក់សាំងដំបូងពីប្រទេសចិន ។ បច្ចុប្បន្ននេះប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការពារមនុស្សចំនួន ១៧១.០៧៣ នាក់ គិតត្រឹមថ្ងៃច័ន្ទ (៨ មីនា) ។

«យើងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ បន្ទាប់ពីចាក់វ៉ាក់សាំង ប៉ុន្តែបានរកឃើញផលប៉ះពាល់មួយចំនួនក្នុងរយៈពេលខ្លីដូចជាក្តៅខ្លួនបន្តិច  លោកជំទាវ វណ្ណឌីន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងត្រូវបានរៀបចំយ៉ាងល្អ ដោយមានការណែនាំយ៉ាងប្រុងប្រយ័ត្ន លើការប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វីម»។

ក្រុមអ្នកជំនាញវ៉ាក់សាំងចិនមួយក្រុមត្រូវបានបញ្ជូនមកប្រទេសកម្ពុជានៅដើមខែកុម្ភៈ ដើម្បីបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលកម្ពុជា អំពីរបៀបប្រើវ៉ាក់សាំងមុនពេលចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅប្រទេសកម្ពុជា ៕

ពីកាសែត xinhuathai


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម