អាកាសចរណ៍ចាប់ផ្តើមមានដង្ហើមដក! ថៃនឹងបើកជើងហោះហើរពិសេស «អាស៊ី-អឺរ៉ុប» ចំនួន ១៣ ខ្សែ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែមិីនា ឆ្នាំ2021 ម៉ោង 11:43 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

អាកាសចរណ៍ថៃនឹងបើកជើងហោះហើរពិសេស អាស៊ី-អឺរ៉ុប ចំនួន ១៣ ខ្សែ ប៉ុន្តែអ្នកដំណើរទាំងអស់ដែលចូលប្រទេស​ថៃ ត្រូវកាក់ខ្លួន ស្របតាមវិធានការណ៍របស់រដ្ឋាភិបាល ។

អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនពាណិជ្ជកម្ម អាកាសចរណ៍ថៃ ចាំកាត់ មហាជន បានបង្ហើបថាក្រុមហ៊ុនអាកាស​ចរណ៍ថៃអ៊ែរវ៉េ បានប្រតិបត្តិការជើងហោះហើរពិសេសចំនួន ១៣ ខ្សែនៅក្នុងខែមីនាឆ្នាំ ២០២១ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើដំណើរ ដែលមានផ្លូវអាស៊ីដូចជា :

១. ហោះហើរទៅ-មក ទីក្រុងបាងកក-តូក្យូ (ណារីតា)ជប៉ុន មួយសប្តាហ៍ហោះហើរ ៣ជើង ដោយធ្វើដំណើរចេញពីទីក្រុង​បាងកកនៅថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃសៅរ៍ និងចាកចេញពីទីក្រុងតូក្យូ (ណារីតា) ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ និង ថ្ងៃអាទិត្យ។

២. ទៅមក បាងកក-តូក្យូ (ហាន់ដាដា)ជប៉ុន ចេញពីទីក្រុងបាងកកនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២១

៣. បាងកក-អូសាកា ចេញដំណើរពីទីក្រុងបាងកករៀងរាល់ថ្ងៃសៅរ៍ មួយសប្តាហ៍មួយដង

៤. ក្រុងបាងកក-សេអ៊ូល ចេញពីទីក្រុងបាងកក រៀងរាល់ថ្ងៃអាទិត្យ មួយសប្តាហ៍មួយងដង និងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១

៥. បាងកក-តៃប៉ិ (តៃវ៉ាន់) ចេញពីទីក្រុងបាងកករៀងរាល់ថ្ងៃសុក្រ ក្នុងមួយសប្តាហ៍ហោះហើរ ១ ជើង

៦. បាងកក-ហុងកុង ចេញពីទីក្រុងបាងកករៀងរាល់ថ្ងៃពុធ ជើងហោះហើរ ១ ដងក្នុងមួយសប្តាហ៍

៧. ទៅមក បាងកក-ម៉ានីល (ហ្វីលីពីន) ហោះហើរនៅថ្ងៃទី ៩, ១៦ និង ២៣ មីនា ឆ្នាំ ២០២១

៨. ទៅមក បាងកក-គូឡាឡាំពួ (ម៉ាឡេស៊ី) ប្រតិបត្តិការនៅថ្ងៃទី ១៦ និង ៣១ មីនា ឆ្នាំ ២០២១ ។

ចំណែកការហោះហើរទៅអឺរ៉ុប រួមមាន៖

១. ទៅមក បាងកក-ឡុងដ្រ៍ (អង់គ្លេស) ចេញពីទីក្រុងបាងកក រៀងរាល់ថ្ងៃអាទិត្យ ក្នុងមួយសប្តាហ៍ ១ ជើង

២. ទៅមក បាងកក - ប៉ារីស (បារាំង) ចេញពីទីក្រុងបាងកកនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១

៣. ទៅមក បាងកក - ហ្វ្រែងហ្វើត (អាល្លឺម៉ង់) ចេញពីទីក្រុងបាងកករៀងរាល់ថ្ងៃសុក្រ ហោះហើរ ១ ដងក្នុងមួយសប្តាហ៍ និងនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ ។

៤. ទៅមក បាងកក - ស្តុកហូម (ស៊ុយអែដ) ចេញពីទីក្រុងបាងកកនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១

៥.  ទៅមក បាងកក - កូបេនហាក(ដាណឺម៉ាក) ចេញពីបាងកក រៀងរាល់ថ្ងៃអាទិត្យ ហោះហើរ ១ ដងក្នុងមួយសប្តាហ៍

ក្នុងន័យនេះអ្នកដំណើរអាចសាកសួរអំពីកាលវិភាគនៃការហោះហើរ ជាមួយនឹងការកក់ទុក និងចេញសំបុត្រនៅគេហទំព័រ thaiairways.com ហើយការិយាល័យលក់របស់ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរ ឬមជ្ឈមណ្ឌលទំនាក់ទំនងថៃ លេខ 0-2356-1111 រៀងរាល់ថ្ងៃ (ពេលវេលា ០៨.០០-១៧.០០) សម្រាប់អ្នកដំណើរដែលធ្វើដំណើរទៅប្រទេសថៃ អ្នកអាចស្នើសុំព័ត៌មានបន្ថែមពីការិយាល័យសាខាដែលបានចេញសំបុត្រនៅតាមតំបន់នីមួយៗ ដោយអ្នកដំណើរត្រឡប់មកវិញជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃ រាល់ជើងហោះហើរទាំងអស់ត្រូវតែត្រូវបានឃុំខ្លួន ស្របតាមវិធានការណ៍របស់រដ្ឋាភិបាលយ៉ាងតឹងរឹង ៕

ប្រភពពីវេបសាយថៃ dailynews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម