អាត់ 4 ជួបគ្នា​ និយាយពីរឿងសម្ព័ន្ធភាពជាមួយចិន

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី13 ខែមិីនា ឆ្នាំ2021 ម៉ោង 4:28 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ប្រធានាធិបតីអាមេរិក លោក ចូ បៃដេន (Joe Biden) បានបើកកិច្ចប្រជុំកំពូលប្រទេសជាលើកដំបូង ជាមួយមេដឹកនាំអូស្ត្រាលីឥណ្ឌា និង ជប៉ុនកាលពីថ្ងៃសុក្រ ទី ១២ មីនា ហើយក៏ជាលើកដំបូងដែរ ដែលលោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្រ្តីអូស្ត្រាលី, នាយករដ្ឋមន្រ្តីជប៉ុន យូស៊ីហ៊ីដ ស៊ូហ្គា (Yoshihide Suga), នាយករដ្ឋមន្រ្តីឥណ្ឌា ណារេនដ្រា មូឌី (Narendra Modi) ជួបនិយាយគ្នាជាមួយលោក បៃដេន ក្រោយរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។

កិច្ចប្រជុំកំពូលនេះ បានកើតឡើងនៅពេលដែលប្រទេសប្រជាធិបតេយ្យចំនួន ៤ នេះ បានក្រឡេកឃើញថា ទំនាក់ទំនងសម្ព័ន្ធភាពជាមួយប្រទេសចិនបានធ្លាក់ចុះកាលពីឆ្នាំកន្លងមក ដោយកងទ័ពចិនបានប៉ះទង្គិចជាមួយកងទ័ពឥណ្ឌានៅតាមព្រំដែនហិមាល័យ រហូតមានទាហានទាំងពីរភាគីត្រូវបាត់បង់ជីវិត ។ មួយទៀត ប្រទេសចិនបានពង្រីកសកម្មភាពរបស់ខ្លួននៅជិតកោះដែលជប៉ុនអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន និងចិនដាក់ទណ្ឌកម្មលើទំនិញអូស្ត្រាលី ក្រោយពីមានជម្លោះជាបន្តបន្ទាប់ ។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក បៃដេន នឹងប្រយ័ត្នប្រយែងខ្ពស់ ដើម្បីកុំឱ្យក្រុម «Quad» កំណត់គោលដៅលើប្រទេសចិនឲ្យច្បាស់ ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា Quad នឹងមិនផ្តោតសំខាន់លើបញ្ហាណាមួយទេ ប៉ុន្តែចិនក៏ជាបញ្ហាដែលត្រូវលើកយកមកពិភាក្សាដែរ៕

លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី

លោក ណារេនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា

នាយករដ្ឋមន្រ្តីជប៉ុន យូស៊ីហ៊ីដ ស៊ូហ្គា (Yoshihide Suga)

ប្រធានាធិបតីសហរដ្ឋ ចូ បៃដេន (Joe Biden)

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម