ទឹកចិត្តឪពុក បិតាដៃមួយរយ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែមិីនា ឆ្នាំ2021 ម៉ោង 2:23 នាទី ល្ងាច

នៅថ្ងៃត្រង់ (១៤ មីនា) នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះសារគួរឲ្យក្តុកក្តួល តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) ជូនបងប្អូនជនរួមជាតិខ្មែរ ដែលពេលនេះជាងពេលណាៗទាំងអស់ សម្តេចលើកដៃអង្វរជនរួមជាតិ ដែលកំពុងស្ថិតក្នុងសភាពការណ៍ប្រឆាំងការពារមេរោគកូវីដ-១៩ទាំងអស់គ្នា កើតមានឡើងជាច្រើនខេត្ត-ក្រុង ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវការពារខ្លួន គ្រួសារ ញាតិមិត្ត... និងសង្គមទាំងមូល ។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖

ក្នុងគ្រាដ៏លំបាកនេះ ប្រទេសជាតិយើង ពិតជាត្រូវការបំផុតនូវការលះបង់របស់បុគ្គលគ្រប់រូប ដើម្បីជាតិយើងរួចផុតពីជំងឺកូវីដ-១៩ ហើយជឿជាក់ថា បងប្អូនជនរួមជាតិអាចធ្វើបានដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹង ដើម្បីប្រទេសជាតិយើង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា «ពុកម្នាក់នេះ មានកូនរាប់លាននាក់ ពុកសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ ការហាមឃាត់ ការរឹតត្បិតទាំងអស់នេះ គឺពុកធ្វើដើម្បីយើងគ្រប់គ្នាតែប៉ុណ្ណោះ ព្រោះប្រសិនមានបញ្ហាណា​មួយកើតឡើង មនុស្សទី១ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ គឺមិនមែនពុកទេ ច្បាស់ណាស់គឺអ្នកទាំងអស់នេះហើយ >>។

ពុកសុំលើកដៃសំពះអង្វរ ចំពោះកូនៗគ្រប់រូប សូមឲ្យយល់ពីសេចក្តីសុខផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ ដើម្បីបង្ការខ្លួន នៅឲ្យឆ្ងាយពីការចម្លងថ្មី នៃជំងឺកូវីដ-១៩ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម