ប្រទេសសិង្ហបុរី អាចនឹងបើកទ្វារប្រទេសនៅចុងឆ្នាំនេះ

ទេសចរណ៍ថ្ងៃច័ន្ទុ ទី15 ខែមិីនា ឆ្នាំ2021 ម៉ោង 3:00 នាទី ល្ងាច

លោក លី សៀនលុង នាយករដ្ឋមន្រ្តីសិង្ហបុរី ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានប៊ីប៊ីស៊ី (BBC) របស់អង់គ្លេសដែលផ្សាយថ្ងៃនេះ (15 មីនា) បង្ហាញពីការរំពឹងទុកថា ប្រទេសសិង្ហបុរីគួរតែអាចបើកព្រំដែនរបស់ខ្លួននៅចុងឆ្នាំនេះ បន្ទាប់ពីប្រទេសនានាបានបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩។

ប្រទេសសិង្ហបុរីជាប្រទេសកោះ បានហាមធ្វើដំណើរទេសចរណ៍ ប៉ុន្តែបានបើកផ្លូវពិសេសសម្រាប់អ្នកមានបំណងធ្វើធុរកិច្ច និងការធ្វើដំណើររបស់មន្ត្រីរាជការ និងបានពិភាក្សាអំពីការរៀបចំប័ណ្ណចាក់វ៉ាក់សាំងជាមួយប្រទេសផ្សេងៗផងដែរ ដើម្បីសម្រួលការធ្វើដំណើរបានទាំងពីរភាគីប្រទេស ។

លោក លី សៀនលុង ពោលថា ប្រទេសផ្សេងៗនឹងមានប្រជាជនចាក់វ៉ាក់សាំងបានច្រើនរហូតដល់ចុងឆ្នាំនេះ ដើម្បីមានទំនុកចិត្តកើតឡើង និងដើម្បីអនុវត្តប្រព័ន្ធបើកទូលាយនូវព្រំដែនរបស់យើង សម្រាប់អន្តរជាតិឲ្យមានសុវត្ថិភាព ។

«ខ្ញូំសង្ឃឹមថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំខាងមុខ ទ្វារអាចបើកឡើងបានជាថ្មីហើយ ឬក៏អាចធ្វើបានលឿនជាងនេះ» លោក សៀនលុង និយាយ ៕

(matichon)

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម