បាតុករមីយ៉ាន់ម៉ារាលដាលមកដុតរោងចក្រជប៉ុន ក្រោយបានដុតរោងចក្រចិនអស់ ៣២ កន្លែង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី16 ខែមិីនា ឆ្នាំ2021 ម៉ោង 11:43 នាទី ព្រឹក

ក្រោយពីបាតុករមីយ៉ាន់ម៉ា ផ្ទុះកំហឹងយកតែមែនទែន ដុតរោងចក្រយក្សចិនអស់ ៣២ កន្លែង ខូចខាតទ្រព្យសម្បត្តិអស់ប្រមាណ ២៤០លានយាន់ (ប្រាក់ចិន) ស្មើប្រមាណ ៣៧ លានដុល្លារសហរដ្ឋអាមេរិក ឬប្រមាណជាង ១៥ម៉ឺនលានរៀល ឥឡូវនេះបានរាលដាលមកដល់ធុរកិច្ចរបស់ជប៉ុនបន្តទៀត  គឺរោងចក្ររបស់ជប៉ុន ២ កន្លែងត្រូវដុតបំផ្លាញ គឺរោងចក្រ Uniqlo និង GU នៅក្នុងទីក្រុងយ៉ាំងហ្គោន ។

របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារព័ត៌មាន និខេអ៊ិរៈ របស់ជប៉ុនថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រហារជីវិតប្រជាជន ១៨៣ នាក់ ចាប់តាំងពីកើតរដ្ឋប្រហារមក និងរបួសជាច្រើនរយនាក់ ។ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា និយាយថា មានការលួចដុតរោងចក្រចិន ៣២ កន្លែងក្នុងទីក្រុងយ៉ាំងហ្គោន ។

ឥឡូវនេះមានសញ្ញាច្បាស់ហើយថា ប្រទេសប្រជាធិបតេយ្យ បានចាប់ផ្តើមបើកផ្លូវចូលទៅចាត់ការរដ្ឋាភិបាលរដ្ឋប្រហារ​មីយ៉ាន់ម៉ាកាន់តែច្រើនឡើងហើយ  ។ ប្រទេស ៤ ដែលទើបជួបគ្នាថ្មីៗតាមអនឡាញនេះ សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី បានប្រកាសរួមគ្នាស្តារប្រជាធិបតេយ្យក្នុងមីយ៉ាន់ម៉ាហើយ ៕

ប្រភពពី posttoday

ដោយ ណយ វង្ស

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម