ថៃអនុម័តថវិកា 438 លានបាត គ្រប់គ្រងកូវីដ-១៩ ខេត្តជាប់ព្រំដែនចំនួន ៧ ក្នុងនេះមានខេត្តជាប់កម្ពុជា

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី17 ខែមិីនា ឆ្នាំ2021 ម៉ោង 11:20 នាទី ព្រឹក

គណៈរដ្ឋមន្រ្តីថៃបានអនុម័តថវិកាក្នុងពាក់កណ្តាលឆ្នាំ ២០២១ នេះចំនួន ៤៣៨,០៨ លានបាត ក្នុង ១៤ ន្លែងតាមបណ្តោយព្រំដែនខេត្តចំនួន ៧ ដើម្បីទប់ស្កាត់ពលករបរទេសខុសច្បាប់ ។

នៅថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ នៅវិមានរដ្ឋាភិបាល គណៈរដ្ឋមន្រ្តីបានអនុម័តលើការបែងចែកថវិកា  ឆ្នាំ ២០២១ ចំនួន ៤៣៨.០៧៥.៨០០ បាត សម្រាប់ការរៀបចំគម្រោង Organizational Quarantine (OQ) សម្រាប់ពលករបរទេសចំណាកស្រុក និងអ្នកលួចចូលស្រុកនៃទីស្នាក់ការនគរបាល​ល្បាតព្រំដែន មានចំនួនសរុប ១៤ កន្លែង ក្នុងមួយកងអនុសេនាធំ ដែលផ្តោតលើខេត្តចំនួន ៧ ក្នុងនេះមានខេត្តជាប់ព្រំដែនប្រទេសកម្ពុជាយើង គឺខេត្តស្រះកែវ ។

គម្រោងការនេះ មានការសាងសង់អគារសម្រាប់បម្រើការខាងក្រសួងសុខាភិបាល ដែលតម្រូវឲ្យពលករបរទេសខុសច្បាប់ និងពលរដ្ឋថៃ (គ្រប់គ្រង ទប់ស្កាត់ ការពារ) ពីការរាតត្បាតមេរោគកូវីដ-១៩ ៕

ពី prachachat

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម