អ្នកក្រីក្រនៅមីយ៉ាន់ម៉ាអាចជួបទុរ្ភិក្ស ដោយសារតម្លៃអាហារ-ប្រេងឥន្ធនៈឡើងថ្លៃកប់ពពក

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី17 ខែមិីនា ឆ្នាំ2021 ម៉ោង 11:32 នាទី ព្រឹក

ថ្ងៃទី ១៦ មីនា ឆាណែល ញូវ អេស៊ី (Channel News Asia) រាយការណ៍ថា កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme ឬ WFP ) ដែលជាផ្នែកជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានបង្ហាញថា តម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈក្នុងប្រទេសមីយ៉ាន់ម៉ាបានហក់ឡើងយ៉ាងខ្លាំងចាប់តាំងពីរដ្ឋប្រហារ ហើយប្រជាជនក្រីក្រ ប្រហែលជាមិនមានអ្វីបរិភោគនៅថ្ងៃអនាគត ។

WFP ឲ្យដឹងទៀតថា តាំងពីមានរដ្ឋប្រហារមក នៅទីក្រុងយ៉ាំងហ្គោន តម្លៃអង្ករបានឡើងថ្លៃដល់ ៤% និងតម្លៃប្រេង ដូងឡើងដល់ ២០% ។ ភាគខ្លះនៅរដ្ឋយ៉ៈខៃ ភាគខាងជើងរបស់ប្រទេសមីយ៉ាន់ម៉ា តម្លៃអង្ករឡើងដល់ ៣៥% និងតម្លៃប្រេងឆាក៏កើនឡើងដូចគ្នា ។ ក្រៅពីនេះតម្លៃប្រេងឥន្ធនៈ (fuel) ទូទាំងប្រទេសកើនឡើងខ្ពស់ដល់ ១៥% ។

មូលហេតុដែលថ្លៃអាហារ និងឥន្ធនៈឡើងថ្លៃ ដោយសារលទ្ធផលនៃឧស្សាហកម្មធនាគារដែលស្ទើរតែ«ពិការ» ធ្វើឲ្យជន ជាតិមីយ៉ាន់ម៉ាខ្លះ ពិបាកចូលដកសាច់ប្រាក់ រួមទាំងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរបស់ប្រទេសដែលពេលខ្លះរាំងស្ទះ ។

លោក ស្ទីហ្វេន អេនដឺសាន់ ប្រធានស្បៀងអាហារមីយ៉ាន់ម៉ានិយាយថា «ប្រសិនជាតម្លៃស្បៀងអាហារនៅតែឡើងថ្លៃបន្តទៀត នោះអាចធ្វើឲ្យគ្រួសារក្រីក្រគ្មានប្រាក់ទិញទេ» ៕

ពី prachachat

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម