បងប្អូនប្រុងប្រយត្ន ចោរលួចដោះស្លាកលេខរថយន្ត (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែមិីនា ឆ្នាំ2021 ម៉ោង 9:49 នាទី ព្រឹក

រថយន្តបាឡែនមួយគ្រឿងពណ៌ស ផលិតឆ្នាំ ២០០៥ ដែលម្ចាស់បានចតនៅមុខក្រុមហ៊ុន ម៉េក ថេង ម្តុះលូប្រាំ ក្នុងសង្កាត់​ស្ទឺងមានជ័យ ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវចោរមានគ្នា ២ នាក់លួចដោះស្លាកលេខបានដោយសុវត្ថិភាព ។

តាមរយៈឃ្លីបវីដេអូកាមេរ៉ាសុវត្ថិភាពនៅវេលាម៉ោង ១៣.៤១ នាទី នារាត្រីថ្ងៃទី ១៩ ខែមីនា យើងឃើញសកម្មភាពចោរពីរនាក់ ដំបូងមានគ្នាតែម្នាក់ បានដើរមកខាងមុខរថយន្ត(ស្លាកលេខរថយន្តខាងមុខ) ដែលមានលេខ 2BH 6059 ក្រោយ​មកក៏មានបក្ខពួកវាម្នាក់ទៀត ដើរមកឈ្ងោកមើល ហើយក៏ចេញទៅវិញ ។

នេះជាការដាស់តឿនដល់បងប្អូនដែលមានរថយន្ត សូមប្រុងប្រយត្ន ចោរហារយ ចោរសម័យកូវីដ ប៉ះអីវាលួចនឹង ។ ម្ចាស់រថយន្តបានដាក់ពាក្យបណ្តឹងទៅប៉ូលិសប៉ុស្តិ៍ស្ទឺងមានជ័យ ៣ រួចហើយ ៕

អត្ថបទ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម